សន្តិសុខសង្គម
ប្រទះឃើញគ្រាប់មីន ១ គ្រាប់នៅមាត់ស្ទឹង ខណៈប្រជាជនវែកកន្លែងដាក់ទុយោបូមទឹក
ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១ គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅមាត់ស្ទឹង ស្ថិតក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ខណៈប្រជាជនវែកកន្លែងដាក់ទុយោបូមទឹក។

សមត្ថកិច្ចប្រាប់ឱ្យដឹងថា នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ អធិការដ្ឋាននគរបាលស្រុកបវេលបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ឈ្មោះ សុខ សិត ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិឃុំខាងលើ ថាបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ ១ គ្រាប់ ផុសអណ្តែតនៅលើដី នៅចំណុចមាត់ស្ទឹងបវេល ខណៈខ្លួនបានវែកកន្លែងដាក់ទុយោបូមទឹក។

ក្រោយទទួលបានព័ត៌មានខាងលើនេះ សមត្ថកិច្ចបានចុះទៅពិនិត្យមើល ឃើញមានគ្រាប់មីន ០១ គ្រាប់ ប្រភេទគ្រាប់មីន ៦៩ ដូចសេចក្តីរាយការណ៍របស់ពលរដ្ឋពិតប្រាកដមែន។ ក្រោយសមត្ថកិច្ចជំនាញពិនិត្យ បានសន្និដ្ឋានថា ថ្វីថាគ្រាប់មីន ១ គ្រាប់នេះមានច្រេះខាងក្រៅតែគុណភាពរបស់វាអាចបង្កឱ្យមនុស្សស្លាប់ និងរបួសបាន បើសិនជាយកវាទៅដុំ ឬច្នៃអ្វីមួយដោយគ្មានជំនាញ។

បច្ចុប្បន្នសមត្ថកិច្ចបានយកគ្រាប់នោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្តុលតាហែន រង់ចាំប្រគល់ឱ្យមន្ត្រីសុីម៉ាក់ដើម្បីយកទៅរក្សាទុក និងកំទេចចោលតាមបច្ចេកទេស៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


