ព័ត៌មានជាតិ
របាំប្រជាប្រិយ ពេញនិយមទាំងចាស់ទាំងក្មេងតាំងពីស្រុកចម្ការរហូតដល់ក្រុង
ក្នុងទស្សនៈខ្មែរជំនាន់មុន “ របាំប្រជាប្រិយ” គឺសំដៅលើរបាំទាំងឡាយដែល នៅជាប់ជាមួយនឹងប្រជាជន ហើយលេងកម្សាន្តដោយអ្នកស្រុក។ ឧទាហរណ៍ ដូចជារបាំត្រុដិ, របាំស្នែងទន្សោង, របាំគោះអង្រែជាដើម។ ប៉ុន្តែនៅពេលមានរបាំថ្មីចូលមក គេក៏ត្រឡប់ទៅហៅរបាំទាំងអម្បាលមាណដែលរៀបរាប់មកនេះ ជា “របាំប្រពៃណី” ហើយហៅរបាំថ្មីដែលទើបចូលមកថា “របាំប្រជាប្រិយ វិញ។ ម្ល៉ោះហើយសព្វថ្ងៃ (ច្រើនតែក្នុងចំណោមអ្នកសិក្សា) ដែលហៅថារបាំប្រជាប្រិយនោះ គឺសំដៅតែទៅលើរបាំរាំវង់, រាំក្បាច់, សារ៉ាវ៉ាន់, ឡាំលាវ, តាលុង, ប្រឹន និងចូកកំពឹសប៉ុណ្ណោះ។

របាំទាំងអស់នេះសព្វថ្ងៃ មានការពេញនិយមបំផុតក្នុងចំណោមប្រជាជនទាំងចាស់ក្មេងស្រីប្រុសរាប់តាំងពីរាស្រ្តដល់ព្រះមហាក្សត្រ និងតាំងពីស្រុកស្រែរហូតដល់ក្រុង ដ្បិតជារបាំដែលងាយចេះចាំ មិនរើសសម្លៀកបំពាក់ ទីកន្លែង និងពេលវេលា។ របាំប្រជាប្រិយគេច្រើនរាំ លេងក្នុងពិធីសប្បាយផ្សេងៗដូចជា៖ ពិធីរៀបមង្គលការ, ពិធីជប់លៀង, ពិធីជួបជុំញាតិមិត្តជិតឆ្ងាយ ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ពីមុនភ្លេងសម្រាប់រាំរបាំប្រជាប្រិយ ជាពិសេសរបាំរាំវង់ គឺមានតែស្គរ១ និងត្រឡោកមួយគូរ (ដោយមានចោះរន្ធដាក់គ្រាប់ត្រួសតូចៗខាងក្នុងសម្រាប់ក្រឡុកបន្លឺជាចង្វាក់) ប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃ ភ្លេងសម្រាប់កំដររបាំប្រជាប្រិយ គឺជាប្រភេទភ្លេងសម័យរបស់បស្ចិមប្រទេស ឬប្រើម៉ាស៊ីននិងឧបករណ៍បំពងសំឡេង មានម៉ាញ៉េ, ម៉ាស៊ីនចាក់ថាស និងធុងបាសជាដើម។
កន្លងទៅក៏មានការប្រទាំងប្រទើសគ្នាលើរបាំប្រជាប្រិយមួយចំនួន ពាក់ព័ន្ធប្រភពកកើតដំបូង។ ក្រៅពីរាំវង់ រាំក្បាច់ ដែលជារបាំមូលដ្ឋានរបស់ជនជាតិខ្មែរ មានចំរៀងនិងរបាំប្រឺន និងកន្រ្ទឹមដែលមានប្រជាប្រិយភាពដ៏ធំធេងនៅតំបន់ចំនៀរភ្នំដងរែក នៅមានរបាំ “ឡាំលាវ” និង “សារ៉ាវ៉ាន់ថែមទៀត ដែលមានប្រជាប្រិយភាពធំធេង ហើយមានការនិយមរាំឆ្លូតគ្នាជាមួយរាំវង់ និងរាំក្បាច់ជានិច្ច។
ចំពោះរបាំឡាំលាវ ដែលមានចង្វាក់ញាប់រន្ថើន និងរបាំក្បាច់សារ៉ាវាន់នេះ ជនជាតិខ្មែរមួយចំនួនច្រឡំថាជារបាំប្រជាប្រិយខ្មែរ។ បើយោងតាមឯកសារទស្សនីយភាពខ្មែរដែលចងក្រងដោយគណៈកម្មការស្រាវជ្រាវសិល្បៈវប្បធម៌បោះពុម្ភនៅឆ្នាំ២០០៣ បានបញ្ជាក់ថា របាំឡាំឡាវ និងសារ៉ាវ៉ាន់មានប្រភពមកពីប្រទេសឡាវ។ របាំឡាំឡាវ និងសារ៉ាវ៉ាន់ពិតជាឥទ្ធិពលរបស់សិល្បៈលាវ ដែលបានហូរចូលមកប្រទេសកម្ពុជា ហើយដែលត្រូវបានជនជាតិខ្មែរនិយមរាប់អានយ៉ាងក្រៃលែង។ ដូច្នេះខ្មែររាំឡាំលាវមានន័យថាខ្មែររាំបែបលាវ ឬចំឡងរបៀបរាំតាមជនជាតិលាវ ថ្វីត្បិតតែមិនចម្លងឲ្យដូចគ្នាបេះបិទឬក៏ដូចលាវបេះបិទក្តី។ ឯសារ៉ាវាន់វិញគឺជាឈ្មោះខេត្តមួយជាប់នឹងខេត្តអាត់តៈពើ ហើយដែលស្ថិតមិនឆ្ងាយប៉ុន្មានពីខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជា។ ក្បាច់សារ៉ាវ៉ាន់នេះក៏ជាភស្តុតាងបញ្ជាក់ថា មានប្រភពមកពីខេត្តសារ៉ាវ៉ាន់នេះឯង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


