Connect with us

ព័ត៌មានជាតិ

លោក ឃឹម ហ្វីណង់ ធ្វើយុទ្ធនាការ​គ្មានថង់ប្លាស្ទិក​ក្នុងភូមិ​ព្រះដាក់ មួយសប្តាហ៍

បានផុស

នៅ

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបើកយុទ្ធនាការ​សាកល្បង”ព្រះដាក់ គ្មានថង់ប្លាស្ទិក“ ក្នុងកំឡុងពេលមួយសប្តាហ៍ពេញដោយចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃ ១៧ ខែមេសា ពោលគឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលស្រុកវ័យក្មេងរូបនេះ បានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការដូច្នេះថា«ដើរលេងចូលឆ្នាំនៅភូមិព្រះដាក់ឆ្នាំនេះ ដោយមិនប្រើប្រាស់ថង់ប្លាស្ទិក»។ បើតាមលោក ឃឹម ហ្វីណង់ យុទ្ធនាការនេះ មានការចូលរួមពីសំណាក់អាជីវករ និងអ្នកលក់ដូរទាំងអស់នៅលើដងផ្លូវឆ្លងកាត់ភូមិព្រះដាក់ រដ្ឋបាលស្រុកបន្ទាយស្រី រួមទាំងរដ្ឋបាលឃុំព្រះដាក់ផងដែរ។

លោក ឃឹម ហ្វីណង់ សង្កេតឃើញថា សំរាមតែងតែមានការកើនឡើងយ៉ាងគំហុកនៅរៀងរាល់ពេលមានបុណ្យទានធំៗ ជាពិសេសគឺប្រភេទសំបកវេចខ្ចប់ប្លាស្ទិក ដែលភាគច្រើនត្រូវបានបោះចោលរាយប៉ាយគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈនានា ដោយភ្ញៀវទេសចរ មកពីចម្ងាយ ដូច្នេះហើយ ទើបរដ្ឋបាលស្រុកបន្ទាយស្រីសម្រេចជ្រើសយកឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីលើកទឹកចិត្តឱ្យអ្នកភូមិព្រះដាក់ចាប់ផ្តើមមានទម្លាប់បដិសេធការប្រើប្រាស់ថង់ប្លាស្ទិក និងលើកកម្ពស់ការយល់ដឹងពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមភ្ញៀវទេសចរ ដែលបានឆ្លងកាត់ភូមិព្រះដាក់ ក៏ដូចជាក្រើនរំលឹកកុំឱ្យមានការបោះចោលសំរាមពាសវាលពាសកាលនៅតាមភូមិដ្ឋាននានានៅក្នុងស្រុកបន្ទាយស្រី។

លោកបន្តថា «បងប្អូនអាជីវករអ្នកលក់ដូរនៅក្នុងភូមិព្រះដាក់ ដែលភាគច្រើនជាអ្នកលក់មាន់អាំងកង្កែបបោប នឹងងាកមកប្រើស្លឹកឈូក ស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសវិញ ដែលជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់បរិស្ថាន ក៏ដូចជាបានជួយគាំទ្រដល់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកផងដែរ»។

ជាការលើកទឹកចិត្តដល់អាជីវករ សម្រាប់តូបឬហាងអាហារណា ដែលអនុវត្តបានល្អជាងគេ និងអាចផ្តល់ជាគម្រូដល់អ្នកដទៃបាន នឹងទទួលបានប័ណ្ណសសើរ និងរង្វាន់លើកទឹកចិត្ត។ នេះជាការបញ្ជាក់របស់លោក ឃឹម ហ្វីណង់៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

សេដ្ឋកិច្ច១០ នាទីutes មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

សន្តិសុខសង្គម២២ នាទីutes មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម