ព័ត៌មានអន្ដរជាតិ
លោក José ឈ្នះការបោះឆ្នោតប្រធានាធិបតីទីម័រខាងកើតភ្លូកទឹក-ដី
ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក José Ramos-Horta ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទីម័រខាងកើត។ នេះបើយោងតាមលទ្ធផលបឋមរបស់គណៈកម្មការរៀបចំការបោះឆ្នោត។
យោងតាមគេហទំព័ររបស់លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតបានផ្សាយកាលពីថ្ងៃពុធ បន្ទាប់ពីសន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់បង្ហាញថា លោក លោក José Ramos-Horta អាយុ៧២ឆ្នាំទទួលបានសំឡេងគាំទ្រ ៣៩៧ ១៤៥សំឡេង ឬស្មើនឹង ៦២.០៩% ដែលឈ្នះដាច់លើលោក Francisco Guterres ដែលទទួលបាន ២៤២ ៤៤០ សំឡេង ឬស្មើ ៣៧.៩១%។

«ការរាប់សន្លឹកឆ្នោតថ្នាក់ស្រុក តំបន់ និងជាតិត្រូវបានធ្វើរួចរាល់ហើយ»។ លោក Acilino Manuel Branco អគ្គលេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយ។
ជ័យជម្នះនេះបានផ្តល់ឲ្យលោក Ramos-Horta កាន់អំណាចអាណត្តិទី២។ លោកធ្លាប់បានកាន់តំណែងជាប្រធានាធិបតីនៃប្រទេសក្មេងខ្ចីជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ពីឆ្នាំ២០០៧ដល់២០១២ ហើយក៏ជានាយករដ្ឋមន្ត្រីទី១របស់ប្រទេសផងដែរ។
«ការបោះឆ្នោតមានការប្រកួតប្រជែង ហើយយុទ្ធនាការឃោសនាគឺប្រកបដោយសន្តិភាព»។ អ្នកឃ្លាំមើលសហភាពអឺរ៉ុប លោក Domenec Ruiz Devesa បាននិយាយ និងបន្ថែមថា ដំណើរការរាប់សន្លឹកឆ្នោតត្រូវបានធ្វើប្រកបដោយវិជ្ជមាន។
លោក Ramos-Horta នឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភាខាងមុខនេះចំពេលខួបលើកទី២០នៃការទទួលបានឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីដែលបានកាន់កាប់អតីតអាណានិគមព័រទុយហ្គាល់អស់រយៈពេល២៤ឆ្នាំ។
លោកបានសន្យាប្រើប្រាស់អាណត្តិរយៈពេល៥ឆ្នាំដើម្បីបំបែកភាពជាប់គាំងយូរអង្វែងរវាងគណបក្សនយោបាយសំខាន់២។
មនុស្សជិត ៨៦០ ០០០នាក់ក្នុងប្រទេសដែលមានប្រជាជន១.៣លាននាក់មានសិទ្ធិបោះឆ្នោត និងជាង៧៥%នៃអ្នកបោះឆ្នោតបានចេញទៅបោះឆ្នោតនៅក្នុងជុំទី២។
លោក Ramos-Horta បាននិយាយថា លោកបានចេញពីការចូលនិវត្តន៍ដើម្បីឈរឈ្មោះម្តងទៀតដោយសារតែលោកជឿថា ប្រធានាធិបតីដែលចាកចេញបានបំពានរដ្ឋធម្មនុញ្ញ។ លោកបានឈានមុខគេក្នុងការបោះឆ្នោតជុំទី១កាលពីថ្ងៃទី១៩ ខែមីនា ដោយទទួលបានសំឡេងគាំទ្រ៤៦% ទល់នឹងលោក Guterres ដែលទទួលបាន២២% ប៉ុន្តែជុំទី១នោះនៅតែមិនធានាបានសំឡេងភាគច្រើន។
សូមបញ្ជាក់ថា លោក Ramos-Horta ទទួលបានពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ១៩៩៦សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការដោះស្រាយជម្លោះនៅទីម័រខាងកើត។ ក្នុងឆ្នាំ២០០៨ លោករស់រានមានជីវិតពីការប៉ុនប៉ងធ្វើឃាត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Theguardian
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»


