កីឡា
ព្រះខ័នរាជស្វាយរៀង ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតជាមួយ វិសាខា
ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប ក្លិបវិសាខា ក្នុងជំនួបសប្ដាហ៍ចុងក្រោយ នៃជុំទី ១ លីគកំពូលកម្ពុជា ខណៈក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។ នេះបើតាមការបញ្ជាក់ដោយគ្រូបង្វឹក លោក Conor Nestor។
ផ្ដល់កិច្ចសម្ភាសន៍ជាមួយ ‘កម្ពុជាថ្មី’ លោក Conor Nestor បាននិយាយយ៉ាងដូច្នេះថា៖ «កីឡាករបានប្រឹងប្រែងជារងរាល់សប្តាហ៍ ហើយរៀបចំបានយ៉ាងល្អ។ យើងកំពុងទន្ទឹងរង់ចាំការប្រកួតខាងមុខនេះ។»

វិសាខា ក៏ជាក្រុមមួយដែលរបូតគ្រាប់បាល់តិចផងដែរនៅដើមរដូវកាលនេះ ពោលគឺ ៦សប្ដាហ៍កន្លងមកនេះ គេរបូតគ្រាប់បាល់ត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះ ដែលនេះមានន័យថាប្រព័ន្ធការពារ គឺរឹងមាំល្អ ដូចគ្នាទៅនឹង ព្រះខ័នរាជស្វាយរៀង ផងដែរ ដែលរបូតគ្រាប់បាល់ ៤គ្រាប់ដូចគ្នា ខណៈលោក Conor Nestor ក៏បានបន្ថែមពីចំណុចនេះ។
ជុំវិញគូប្រកួតវិសាខា គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានបន្តទៀតថា៖ «ការការពាររបស់ពួកគេ គឺល្អខ្លាំងណាស់ ហើយពិបាកក្នុងការបំបែករណាំងរបស់ពួកគេណាស់។ ពួកគេក៏មានកីឡាករមានគុណភាពជាលក្ខណៈបុគ្គលច្រើនដែលអាចបង្កើតឱកាសបានគ្រប់កន្លែងនៅលើទីលាន។»
សូមបញ្ជាក់ថា ជំនួបរវាងក្លិបព្រះខ័នរាជស្វាយរៀង ជាមួយ ក្លិបវិសាខា នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ នាកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦:៣០ នាទីល្ងាច។ ខណៈងាកទៅរដូវកាលមុន ការជួបគ្នារវាងក្រុមទាំង ២ ទាំងពីរជើង វិសាខា បានយកឈ្នះនៅជើងទី ១ ៣-២ លើព្រះខ័នរាជស្វាយរៀង ស្របពេលដែលនៅជើងទី ២ បានត្រឹមស្មើគ្នា ២-២។

ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងលីគ ត្រឹមសប្ដាហ៍ទី ៦ ពោលគឺរកបាន ១៨ គ្រាប់ ហើយកំពុងមាន ១៦ ពិន្ទុក្នុងដៃ នាំមុខ ៤ ពិន្ទុលើក្រុមលេខ ២ បឹងកេត ដែលកំពុងកាន់ ១២ ពិន្ទុក្នុងដៃ រីឯក្លិបវិសាខា កមពុងឈរនៅលេខ ៤ មាន ១០ ពិន្ទុ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


