ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែន នឹងមិនចុះចាញ់សង្គ្រាមលុកលុយរបស់ រុស្ស៊ី ឡើយ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោកកំពុងបន្តប្រយុទ្ធការពារប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីលើទីតាំងជាច្រើនរួមទាំងទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែសំខាន់មួយភាគខាងកើតដែលរុស្ស៊ីទើបតែបានរឹបអូសផងដែរ ។

នៅក្នុងសារវីដេអូមួយកាលពីថ្ងៃសុក្រ លោក Zelensky បាននិយាយថា កងកម្លាំងអ៊ុយក្រែននឹងមិនចុះចាញ់សង្គ្រាមឡើយ ហើយបន្តរារាំងការវាយប្រហារដោយពួកលុកលុយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងរបស់ប្រទេស ។
លោកបាននិយាយថា ទីក្រុង Izyum តំបន់ Donbas ទីក្រុង Mariupol និងទីក្រុងដទៃ គឺជាកន្លែងដែលសម្រេចជោគវាសនានៃសង្រ្គាមនាពេលនេះ និងអនាគតនៃរដ្ឋរបស់យើង” ។

ទន្ទឹមនោះលោកក៏បានសម្តែងការដឹងគុណចំពោះប្រទេសនានាដែលផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដែលលោកបានហៅថាជា “ដៃគូដ៏ល្អ” ។
ជាចុងក្រោយលោក Zelensky បាននិយាយថា ប្រទេសរបស់លោកដឹងយ៉ាងច្បាស់ថាជាមួយនឹងអាវុធទាំងនេះ វានឹងអាចជួយជីវិតមនុស្សរាប់ពាន់នាក់បាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ប្រាប់មូលហេតុធ្លាក់ទីក្រុង Mariupol ទៅក្នុងកណ្ដាប់ដៃ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


