ព័ត៌មានអន្ដរជាតិ
ជម្លោះក្នុង EU! មួយប្រទេស ចេញមុខប្រឆាំងការប៉ុនប៉ងចូលជាសមាជិករបស់ អ៊ុយក្រែន
អ៊ុយក្រែននិយាយថា ខ្លួនខកចិត្តយ៉ាងខ្លាំងដែលកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) បានជួបការប្រឆាំងពីប្រទេស អូទ្រីស។

រដ្ឋមន្ត្រីការបរទេសអូទ្រីសលោក Alexander Schallenberg ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា ទីក្រុង កៀវ មិនគួរត្រូវបានផ្តល់សមាជិកភាពនៃប្លុក២៧ប្រទេសនេះទេ ហើយផ្ទុយពីនេះ ពួកគេគួរតែពិចារណាដើម្បីអភិវឌ្ឍទំនាក់ទំនង EU-អ៊ុយក្រែន វិញទៅល្អជាង។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអ៊ុយក្រែន បានហៅការលើកឡើងនេះថា ជាការមិនបានមើលឃើញវែងឆ្ងាយ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានដាក់សំណើសុំចូលរួចទៅហើយ ហើយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក៏បាននិយាយដែរថា ពួកគេចង់ឲ្យអ៊ុយក្រែនស្ថិតនៅក្នុង EU។
គួរបញ្ជាក់ថា EU បានប្រមូលផ្តុំគ្នានៅពីក្រោយអ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម ដោយបានដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការលុកលុយរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Albanian Daily
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


