ព័ត៌មានអន្ដរជាតិ
កងទ័ពចិនដាក់ពង្រាយរថក្រោះប្រយុទ្ធតាមដងផ្លូវ ត្រៀមធ្វើសង្គ្រាមជាមួយតៃវ៉ាន់
កងទ័ពរំដោះប្រជាជនចិន (PLA) នឹងដាក់ពង្រាយរថក្រោះប្រយុទ្ធដ៏សំខាន់របស់ខ្លួនចំនួនពីរគ្រឿងត្រៀមសម្រាប់ការប្រយុទ្ធតាមដងផ្លូវនៅក្នុងលទ្ធភាពដែលថា សង្គ្រាមអាចកើតឡើងជាមួយកោះតៃវ៉ាន់។ នេះបើយោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋចិនដីគោកស្តីពីសមយុទ្ធយោធានាពេលថ្មីៗនេះ។
នៅក្នុងខ្សែភាពយន្តឯកសារមួយដែលចាក់ផ្សាយដោយទូរទស្សន៍ CCTV កាលពីសប្តាហ៍មុន រថក្រោះប្រយុទ្ធសំខាន់ប្រភេទ 96A និង 04 ត្រូវបានបង្ហាញនៅក្នុងសមយុទ្ធសង្គ្រាម។

អាវុធទាំងនេះត្រូវបានរចនាឡើងដើម្បីប្រយុទ្ធនៅក្នុងតំបន់ដែលមានភាពស្មុគស្មាញនៃទីក្រុងនិងស្រុករបស់កោះតៃវ៉ាន់ពោលគឺវាបង្ហាញពីភាពជឿជាក់របស់ PLA ថា ការប្រយុទ្ធតាមផ្លូវនឹងមិនអាចចៀសផុតឡើយនៅពេលកងទ័ពទៅដល់កោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។
សមយុទ្ធនេះមានការចូលរួមពីកងពលតូចប្រយុទ្ធមកពីក្រុមកងទ័ពទី៧២នៃ PLA ដែលមានមូលដ្ឋានក្នុងទីក្រុង ហ៊ួចូ ខេត្ត ហ្សេជាំង និងត្រូវបានត្រួតពិនិត្យដោយបញ្ជាការដ្ឋានភាគខាងកើត។

យោងតាមរបាយការណ៍បានឲ្យដឹងថា កងទ័ពចំនួន២៣០នាក់ជាមួយរថក្រោះ៣០គ្រឿងបានបង្កើតជាក្រុមពណ៌ក្រហមដើម្បីតំណាងឲ្យ PLA ដែលព្យាយាមវាយប្រហារតំបន់ទីក្រុងមួយដែលមានការការពារដោយក្រុមខៀវ មានទាហាន៧០នាក់និងរថក្រោះ៦គ្រឿង។
សេចក្តីរាយការណ៍បន្តថា ដោយមានការគាំទ្រពីរថក្រោះនិងរថពាសដែកធុនធំ កងទ័ពក្រហមបានដណ្ដើមយកទីក្រុងក្នុងរយៈពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះបន្ទាប់ពីបានដោះមីន, រនាំងបិទផ្លូវនិងឧបសគ្គផ្សេងទៀតដែលបង្កើតឡើងដោយកងទ័ពពណ៌ខៀវ។

ទីក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ថាជាខេត្តរឹងចចេសដែលត្រូវតែបង្រួបបង្រួមជាមួយដីគោកវិញដោយប្រើកម្លាំងបើសិនជាចាំបាច់។ កោះនេះនៅតែជាគោលដៅសំខាន់សម្រាប់ PLA ហើយជាចំណុចផ្តោតនៃការធ្វើសមយុទ្ធ។
ទំនាក់ទំនងឆ្លងសមុទ្របានឈានដល់កម្រិតទាបបំផុតចាប់តាំងពីលោកស្រី Tsai Ing-wen មកពីគណបក្សចម្រើនប្រជាធិបតេយ្យទំនោរឯករាជ្យត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៅឆ្នាំ២០១៦និងបានបដិសេធទទួលយកគោលការណ៍ចិនតែមួយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


