Connect with us

ព័ត៌មានអន្ដរជាតិ

មានការផ្ទុះជាច្រើនលើក នៅក្នុងទីក្រុងរបស់ រុស្ស៊ី

បានផុស

នៅ

យោងតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការផ្ទុះជាច្រើនលើកត្រូវបានគេឮនៅក្នុងទីក្រុង Belgorod នៃប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ  ភាគខាងជើងព្រំដែនអ៊ុយក្រែន។

This image has an empty alt attribute; its file name is E5FNDP25FZCJNA3CLORSR6JLVI.jpg

នៅក្នុង Telegram, អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយថា លោកបានភ្ញាក់ដឹងខ្លួននៅម៉ោងប្រហែល ៣ទាបភ្លឺថ្ងៃពុធទី២៧ខែមេសានេះ ដោយសារតែសំឡេងផ្ទុះមួយ។

លោក​និយាយ​ថា ពេល​កំពុង​សរសេរសារ​បង្ហោះ​តាម​បណ្តាញ​សង្គម លោក​បាន​ឮ​សំឡេង​ផ្ទុះ​ដ៏ខ្លាំងចំនួន​បី​ទៀត។

This image has an empty alt attribute; its file name is image-1024x576.webp

ក្រោយមក លោក Gladkov និយាយថា របាយការណ៍បឋមបង្ហាញថា ឃ្លាំងរំសេវមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងតំបន់ជនបទ ហើយគ្មានជនស៊ីវិលស្លាប់ ឬរបួសត្រូវបានគេរាយការណ៍ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រទេសមួយទៀតនៅអាមេរិកឡាទីន មិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម