ព័ត៌មានអន្ដរជាតិ
មកដឹងប្រទេសអាស៊ានចំនួន ២ ដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ
ប្រទេសភាគច្រើននៅលើពិភពលោកស្ទើរតែលែងតម្រូវឲ្យប្រជាជនពាក់ម៉ាសការពារជំងឺកូវីដ ១៩ ទៅហើយ ដោយសារតែទទួលការចាក់វ៉ាក់សាំងបង្ការពេញដូស (២ ដូស) ក៏ដូចជាដូសជំរុញជាដើម ។

ចំណែកតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) វិញ មានប្រទេសតែ ២ ប៉ុណ្ណោះដែលលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈក្នុងនោះមាន កម្ពុជា និងម៉ាឡេស៊ី ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបញ្ឈប់កាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈទូទាំងប្រទេស កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ តទៅ ដោយទុកឲ្យពលរដ្ឋមានសិទ្ធិសម្រេចដោយខ្លួនឯងថា ពាក់ ឬមិនពាក់ ។

ចំណែកកាតព្វកិច្ចពាក់ម៉ាសនៅទីតាំងបើកចំហរក្នុងប្រទេសម៉ាឡេស៊ីក៏ត្រូវបានលើកលែងផងដែរ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២២ តទៅ ។
ប៉ុន្តែសម្រាប់បុគ្គលដែលមានហានិភ័យខ្ពស់ដូចជា មនុស្សចាស់ដែលមិនបានចាក់វ៉ាក់សាំងត្រូវបានលើកទឹកចិត្តឲ្យពាក់ម៉ាសនៅក្នុងផ្សារទំនើប ពេលធ្វើដំណើរសាធារណៈ និងតាមសេវាកម្មហៅតាមអេឡិចត្រូនិកជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


