ជីវិតកម្សាន្ដ
ប្រភពមួយទម្លាយថា បវរកញ្ញា Ingfa ធ្លាប់ឆ្លងកាត់ការវះកាត់ជាច្រើនកាំបិត
ប្រិយមិត្ត កម្ពុជាថ្មី បានដឹងរួចមកហើយថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ថៃ បានរកឃើញម្ចាស់មកុដ Miss Grand Thailand 2022 របស់ខ្លួន ដោយបានទៅលើបវរកញ្ញា Ingfa Waraha ជាបេក្ខភាពមកពីក្រុងបាងកក។

ម្ចាស់មកុដរូបនេះ មិនត្រឹមតែមានសមត្ថភាពពូកែ និប្រវត្តិល្អនោះទេ ប៉ុន្តែរូបសម្រស់របស់នាងក៏ស្រស់ស្អាតខ្លាំង ពិតជាសក្តិសមជាប់ជាតំណែង Miss Grand ថៃ ជាទីបំផុត។

ទន្ទឹមនឹងភាពជោគជ័យយ៉ាងត្រចះត្រចង់នេះដែរ បវរកញ្ញា Ingfa Waraha ត្រូវបានគេទម្លាយថា រូបសម្រស់ស្រស់ស្អាតរបស់នាងមិនមែនកើតមានពីធម្មជាតិឡើយ ពោលគឺនាងធ្លាប់ឆ្លងកាត់ការវះកាត់ជាច្រើនកាំបិត ទម្រាំមានរូបសម្ផស្សដូចបច្ចុប្បន្ន។

ក្នុងនោះដែរ ផេកហ្វេសប៊ុកមួយដែលមានឈ្មោះ មន្ទីរពេទ្យកែសម្ផស្ស ID បានទម្លាយប្រវត្តិរបស់បវរកញ្ញាវ័យ ២៧ឆ្នាំនេះថា ភាពស្រស់ស្អាត និងភាពជោគជ័យរបស់ Ingfa គឺនាងធ្លាប់វះកាត់ច្រមុះ, បូមមុខ V និងធ្លាប់វះកាត់ពង្រីកដើមទ្រូងទៀតផង។
យ៉ាងណាមិញ ព័ត៌មានបែកធ្លាយនេះ សាមីខ្លួនមិនទាន់ចេញមុខបកស្រាយនៅឡើយ ក៏មិនទាន់មានសមាជិកពីស្ថាប័ន MGT មកអះអាងអ្វីដែរ៕

អត្ថបទ៖ សន្យា
ចុចអាន៖ សាវតាបវរកញ្ញា Ingfah Waraha ម្ចាស់មកុដ Miss Grand ថៃ ឆ្នាំនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


