KPT+
សាវតាបវរកញ្ញា Engfa Waraha ម្ចាស់មកុដ Miss Grand ថៃ ឆ្នាំនេះ
បវរកញ្ញា Engfa Waraha Missgran ម្ចាស់មកុដ Miss Grand Thailand 2022 មានប្រវត្តិជីវិតជូរចត់ជាច្រើន ដោយធ្លាប់ដើរច្រៀងលក់អីវ៉ាន់ តាំងពីក្មេងៗ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។

បវរកញ្ញា Engfa Waraha Missgran មានឈ្មោះហៅក្រៅថា Mook នៅឆ្នាំនេះ នាងមានអាយុ ២៤ហើយ។ បច្ចុប្បន្នកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ នៃសាកលវិទ្យាល័យ Valaya Alongkorn Rajabhat។ នាងកើតក្នុងគ្រួសារតន្ត្រីករ មានឪពុកជាអ្នកលេងអក និងម្តាយជាអ្នកចម្រៀង។ កាលនៅវិទ្យាល័យ នាងជាសិស្សសកម្មណាស់ ដោយតែងតែចូលរួមការប្រឡងច្រៀង និងកំណាព្យ តំណាងឲ្យសាលា មិនដែលខាន។ ដោយសារមានទេពកោសល្យល្អពីកំណើតផង និងដោយសារកើតក្នុងគ្រួសារតន្ត្រីករផង បវរកញ្ញារូបនេះអាចច្រៀងបានយ៉ាងល្អ។


មុនមកដណ្ដើមបានមកុដ Miss Grand ថៃ ឆ្នាំ២០២២ នាងធ្លាប់ប្រឡូកក្នុងអាជីពជាច្រើន។ នាងធ្លាប់ចូលរួមប្រកួតចម្រៀងតាំងពីអាយុ ៦ឆ្នាំមកម្ល៉េះ និងធ្លាប់លក់អាហារតាមផ្លូវដូចជា ផ្លែឈើ បុកល្ហុង និងប្រហិតជាដើម។ ក្រៅពីនោះបវរកញ្ញាតំណាងក្រុងបាងកករូបនេះ ធ្លាប់ប្រឡូកក្នុងវិស័យចម្រៀង បង្ហាញម៉ូដ និងជានារីធ្វើការក្នុងការិយាល័យ។
តាមពិតមុនពេលឡើងឆាកប្រកួត Miss Grand Thailand 2022 គេធ្លាប់ស្គាល់នាងរួចហើយ តាមរយៈការចូលរួមក្នុងកម្មវិធីប្រឡងចម្រៀង The Voice Thailand 2018។ មិនតែប៉ុណ្ណោះ កាលពីឆ្នាំ២០២០កន្លងទៅ Engfa ធ្លាប់ប្រឡងក្នុងកម្មវិធី Miss Grand តំណាងខេត្ត Suphanburi ប៉ុន្តែចុងក្រោយនាងដកខ្លួនចេញវិញ ដោយសារបញ្ហាផ្ទាល់ខ្លួន។

យ៉ាងណាមិញ ឆ្នាំ២០២២នេះ Engfa ត្រឡប់មកចូលរួមប្រកួតម្តងទៀត ហើយអាចដណ្ដើមបានមកុដ Miss Grand Bangkok 2022 និងជាបេក្ខនារីជយលាភីឯកនៅលើឆាក Miss Grand Thailand 2022 ដែលតំណាងប្រទេស ថៃ ទៅចូលរួមប្រកួត Miss Grand International 2022 នាខែតុលាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី។
គួរបញ្ជាក់ថា បវរកញ្ញា Engfa Waraha Missgran ដែលជាម្ចាស់ជយលាភី Miss Grand Thailand 2022 ក្រោយឈ្នះពានរង្វាន់ នាងទទួលបានមកុដមាសដែលមានតម្លៃ ១លាន ២សែនបាត ប្រាក់សុទ្ធ ១លានបាត ខុនដូមួយបន្ទប់ និងរង្វាន់ជាច្រើនផ្សេងទៀត៕












ប្រែសម្រួល៖ សន្យា
ចុចអាន៖ វិថីសិល្បៈរបស់ Kimberley តារាស្រី ថៃ ស្រករក្រោយដែលពោរពេញដោយទេពកោសល្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


