ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ទទួល ទទួលអំណោយសប្បុរសធម៌ពីក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត
ភ្នំពេញ ៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានក្រុមការងារគណបក្សខត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាវិត បានទទួលអំណោយសប្បុរសធម៌ពីក្រុមការងារចុះមូលដ្ឋានភូមិវាល និងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត តាមរយៈ លោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស។

អំណោយសប្បុរសធម៌ រួមមានមួក/អាវគណបក្សចំនួន៥,៤៥០កំប្លេរ ទឹកបរិសុទ្ធចំនួន ២,០០០យួរ និងទង់ជាតិ/ទង់បក្សចំនួន ១,២៥០ ដែលជាការចូលរួមឧបត្ថម្ភពីសំណាក់ លោក ឃន ជឺ ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិវាល និងភូមិសាមគ្គី ទាំងក្រុមការងាររួមមាន លោក ខេង សុខា, លោក ចាន់ សុភា, ឧកញ៉ា លី សាមឹឌី, លោកស្រីឧកញ៉ា ម៉ែន ចិន្តា, លោក ពៅ វាសនា, លោក គង់ សិទ្ធ, លោក អេង ផល្លីម និងលោក ឌី បូរីម៉ា សម្រាប់ប្រើប្រាស់ត្រៀមធ្វើយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោក ឃន ជឺ តំណាងក្រុមការងារ បានលើកឡើងថា ក្រុមការងារទាំងអស់ ពេញចិត្តលះបង់ និងចូលរួមគ្រប់បែបយ៉ាងក្នុងការបម្រើការងារទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ សម្រាប់ឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលៈបង់ និងការចូលរួមធនធាន និងចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ លោកបានបន្តទៀតថា ប្រសិនបើក្នុងចិត្តរបស់យើងទាំងអស់គ្នាគិតថាប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា គឺតែមួយ នោះយើងនឹងសប្បាយរីករាយធ្វើការដោយមិនខ្លាចនឿយហត់ឡើយ ពីព្រោះពួកយើងចង់ឃើញប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍ ក្រោមម្លប់សន្តិភាពដែលកើតចេញពីការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


