ជីវិតកម្សាន្ដ
ការ ៤ឆ្នាំហើយ Justin Bieber ទើបទម្លាយអារម្មណ៍ពិតពេលនៅជាមួយភរិយាដំបូងៗ
កាលពី៤ឆ្នាំមុន Justin Bieber និង Hailey Baldwin បានចុះហត្ថលេខារៀបការជាផ្លូវការ ក្លាយជាប្ដីប្រពន្ធ បន្ទាប់ពីស្រឡាញ់គ្នាជាច្រើនឆ្នាំ។ មុនរៀបការជាមួយភរិយាបច្ចុប្បន្ន តារាចម្រៀងជនជាតិកាណាដារូបនេះ ធ្លាប់ជំពប់ស្នេហ៍លើតារាចម្រៀង Selena Gomez អស់ប៉ុន្មានឆ្នាំ ហើយចុងក្រោយអ្នកទាំងពីរបែកគ្នា និងបង្កើតបានជាប្រធានបទក្ដៅដែលមហាជនាំគ្នាលើកមកនិយាយយូរបំផុត។ យ៉ាងណាមិញ នៅទីបញ្ចប់មនុស្សស្រីដែលអាចរួមដំណើរជីវិតជាមួយ Justin គឺតារាបង្ហាញម៉ូដ Hailey Baldwin ។

ទោះសម្រេចចិត្តភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយ Hailey អស់៤ឆ្នាំហើយក៏ដោយ ពេលនេះ Justin ទើបទម្លាយការពិតថា ខ្លួនមានអារម្មណ៏អវិជ្ជមាន និងមិនសប្បាយចិត្តទាល់តែសោះ កំលុងពេលក្លាយជាដៃគូជីវិត Hailey ដំបូងៗ។

នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ Justin Bieber បានបង្ហើបថា លោកមានអារម្មណ៏មិនល្អចំពោះអាពាហ៍ពិពាហ៍របស់ខ្លួនឡើយ នៅពេលចាប់ផ្ដើមដំបូង។ នៅពេលដែលលោករៀបការជាមួយតារាម៉ូឌែល Hailey Baldwin អារម្មណ៍អវិជ្ជមានអំពីអាពាហ៍ពិពាហ៍បានបន្តលេចឡើងនៅក្នុងខួរក្បាលរបស់តារាចម្រៀងប្រុសរូបនេះ រហូតបណ្តាលឱ្យលោកធ្លាក់ចូលទៅក្នុងស្ថានភាពតានតឹងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

តារាប្រុសវ័យ ២៨ឆ្នាំរូបនេះ បន្តថា លោកចាត់ទុកការរៀបការជាមួយ Hailey ជាការព្យាបាលដំបៅចាស់ ប៉ុន្តែការពិតវាមិនមែនទេ។ លោកតែងតែមានអារម្មណ៍ខ្វះការទុកចិត្ត និងភ័យខ្លាច នៅពេលគិតអំពីរឿងអាពាហ៍ពិពាហ៍យូរអង្វែង។
ពេលនោះ លោកមិនហ៊ានប្រាប់ការពិតទៅកាន់ Hailey នោះទេ ព្រោះខ្លាចនាងឈឺចាប់ និងយល់ច្រឡំចំពោះសមាសភាពរបស់នាង នៅក្នុងជីវិតលោក។ នឹកឃើញកាលណោះ Justin និយាយថា អាពាហ៍ពិពាហ៍របស់លោកមានភាពផុយស្រួយណាស់។

Justin Bieber សារភាពទៀតថា អារម្មណ៍អវិជ្ជមានទាំងនោះគឺជាលទ្ធផលដែលលោករងការឈឺចាប់ច្រើនពេកបន្សល់ពីអតីតកាល។ ទោះយ៉ាងណា ពេលនេះ ក្តីស្រឡាញ់របស់ភរិយារបស់លោក បានធ្វើឱ្យលោកមានអារម្មណ៍កក់ក្ដៅ និងមានសុភមង្គលជាទីបំផុត។
ទោះបីគូស្នេហ៍មួយគូនេះបានរៀបការយូរហើយក៏ដោយ ប៉ុន្តែពួកគេនៅតែស្រឡាញ់គ្នា ដូចកាលដែលទើបផ្ដើមស្នេហ៍ដំបូងអ៊ីចឹង។ បច្ចុប្បន្ន ប្ដីប្រពន្ធគូនេះ តែងតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ព្រោះតែងបង្ហាញភាពផ្អែមល្ហែម ដោយបង្ហោះរូបភាពស្វីតៗ មិនសូវលោះពេល៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ លេចមុខក្នុងវិស័យម៉ូដប៉ុន្មានឆ្នាំ ប្រពន្ធ Justin Bieber រកបានខ្ទង់លានដុល្លារ
ចុចអាន៖ ធ្លាយរូបថតស្រាតននលគករបស់ Selena Gomez ចេញពី iCloud (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


