KPT+
តើម៉ាសសន្លឹក ល្អបំផុតនៅពេលណាខ្លះ?
ម៉ាសសន្លឹកត្រូវបានគេដឹងថា ជាគ្រឿងថែទាំស្បែកដែលមានឬអត់ក៏បាន និងអាចប្រើបានញឹកញាប់ ជាពិសេសជួយបន្ធូរអារម្មណ៍មុនពេលចូលគេងថែមទៀត។ ខណៈស្បែកយើងត្រូវការតែហ្វូម គ្រីមផ្ដល់សំណើម និងគ្រីមការពារកម្ដៅថ្ងៃតែប៉ុណ្ណោះ។

ប្រសិនបើអ្នកចង់បន្ថែមរសជាតិ ដល់ស្បែកមុខ នោះម៉ាសសន្លឹកគឺជាជម្រើសដ៏ល្អបំផុត ហើយខ្វះមិនបាននៅពេលដែល ៖
១.គេងមិនគ្រប់គ្រាន់
យើងដឹងស្រាប់ហើយ នៅពេលដែលគេងមិនគ្រប់គ្រាន់ មុខប្រែកាយលឿនណាស់ មើលសឹងមិនយល់ទេ។ គ្រាន់តែម៉ាស់ត្រជាក់មួយសន្លឹក ក៏អាចជួយឲ្យមុខមានជីវិតជីវ៉ាឡើងវិញបាន ហើយសភាពស្ពុលៗនៅលើមុខ ក៏ស្រក ដែលធ្វើឲ្យស្រស់ស្រាយទាំងស្បែក និងអារម្មណ៍។
២.ស្បែកស្ងួត
មិនថាពេលណាក៏ដោយ ឲ្យតែមុខស្ងួត អ្នកអាចទាញម៉ាសមួយសន្លឹកមកបិទបាន។ ម៉ាសដែលផ្ដល់សំណើមមានច្រើនប្រភេទណាស់ អ្នកគួររើសយកម៉ាសដែលមានពាក្យ Hydrating ដើម្បីជំនួយដល់ស្បែក។
៣.មុខចេញមុន
គ្រប់គ្នាប្រាកដជាធ្លាប់កើតមុនហើយ នៅពេលដែលវាចេញទប់អត់ឈ្នះ អ្នកគួរស្វែងរកម៉ាសប្រភេទជម្រុះកោសិកា ឬម៉ាស់ដែលជួយលាងសម្អាតមុខបានជ្រះល្អ។

៤.គ្មានពេលម៉ាស្សាមុខ
ម៉ាសមួយចំនួនមានសមត្ថភាពខ្លាំងស្មើការម៉ាស្សាមុខ ប៉ុន្តែមិនអាចប្រើបានរាល់ថ្ងៃទេ។ ម៉ាសដែលមាននាទីម៉ាស្សាមុខភាគច្រើនតម្រូវឲ្យយើងបិទរយៈពេលយូរ មិនមែន ១០ ២០ នាទីដូចម៉ាស់ធម្មតាទេ។
លើសពីនេះ ការបិទម៉ាសរាល់ថ្ងៃ មិនមានផលប៉ះពាល់ទេ លើកលែងម៉ាសដែលជាប្រភេទជម្រុះកោសិកា។ រាល់ព្រឹកកុំភ្លេចលាបគ្រីមការពារកម្ដៅថ្ងៃ មិនដូច្នោះទេផលិតផលល្អថ្លៃៗ ល្អៗ ដែលអ្នកបានប្រើប្រាស់ទាំងប៉ុន្មានគឺស្មើសូន្យជាក់ជាមិនខានឡើយ៕
ប្រែសម្រួល៖ វារី
ចុចអាន៖បញ្ឈប់ការឡើងមុននៅដងខ្លួន ដោយវិធីសម្អាត ព្យាបាល និងប្រើប្រាស់ឡេផ្ដល់សំណើម
ចុចអាន៖វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


