Connect with us

ព័ត៌មានជាតិ

ឃាតកម្ម​លើ​ដូនជី​ វត្ត​និ​វេស​ ដែល​ពាក់ព័ន្ធ​សង្ឃ​៣​អង្គ​ មកដល់ពេលនេះ​ នៅ​មិនទាន់​ចាប់​បាន​នៅឡើយ​

បានផុស

នៅ

ដូនជី​អាយុ​៨២​ឆ្នាំ ​ក្នុង​វត្ត​និ​វេស​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ម្នាក់​ត្រូវ​បាន​ឃាតក​សម្លាប់​កាប់​ចិញ្ច្រាំ​មុខ​ខ្ទេច​មាន​តម្រុយ​ខ្លះ​ហើយ ​ពាក់ព័ន្ធ​និង​សង្ឃ​៣​អង្គ នៅ​ក្នុង​វត្ត​កំពុងតែ​ស៊ើបសួរ​តែ​រហូតដល់​ម៉ោង​នេះ ​សមត្ថកិច្ច​នៅ​មិនទាន់​ចាប់​ឃាតក​បាន​នៅឡើយ​ តែ​បើ​ប្រជាពលរដ្ឋ​នៅ​ជិត​វត្ត​នោះ​បាន​និយាយ​ថា​ ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​ចម្រុះ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ឃាតកម្ម​លើ​ដូនជី​ក្នុង​វត្ត​និ​វេស​គ្មាន​អ្នក​មកពី​ឆ្ងាយ​ទេ​សមត្ថកិច្ច​ចម្រុះ​បាន​សង្ស័យ​សង្ឃ​៣​អង្គ ​ក្នុង​នោះ​មាន​មួយ​អង្គ​មានការ​សង្ស័យ​ជាងគេ ព្រោះ​ស្បង់​ចីវរ​របស់​ព្រះអង្គ​ មាន​ស្នាម​ដិតដាម​ប្រឡាក់​ឈាម​ នៅ​ជាមួយ​សព​ដូនជី ​ក្នុង​ពេល​កើតហេតុ ព្រះសង្ឃ​អង្គ​នោះ​បាន​ដើរ​ទៅ​មក​តែមួយ​អង្គ​ឯង​ គ្មាន​អ្នកណា​ផ្សេង​ចូល​ទៅ​ទេ​។​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា បើ​យោង​ការ​ធ្វើ​កោសល្យវិច័យ​ គឺ​អំពើ​ឃាតកម្ម​នោះ​ គឺ​ប្រព្រឹត្ត​ដោយ​អ្នក​មានចំណេះ​មាន​ជំនាញ​និង​មានការ​បញ្ជា ព្រោះ​បាន​សម្លាប់​ប្រើ​ពេល​យូរ​ដែរ​ ដោយ​កាប់​នឹង​ពូថៅ​លើ​ក្បាល​និង​មុខ​ដូនជី​ កាប់​បំបែក​ភ្នែក​ទាំង​គូ​រួច​យក​ពូថៅ​ទៅ​លាក់​យ៉ាង​ល្អ​លើ​ប្រឡោះ​ធ្នើរ​កុដិ​ ដើម្បី​បង្វែរ​ភស្តុតាង​ផង​។​ ពេល​សមត្ថកិច្ច​ហ៊ុមព័ទ្ធ​កន្លែង​ឃាតកម្ម​ព្រះសង្ឃ​មួយ​អង្គ​នេះ​ ចេះតែ​ទាមទារ​យក​នូវ​ស្បង់​ ដែល​មាន​ដិតដាម​ឈាម​នោះ​ចេញ។​ ហើយ​អំពើ​ឃាតកម្ម​នេះ មិន​សម​នឹង​ជា​អំពើ​ប្លន់​យក​ទ្រព្យ​ទេ​ ឃាតកម្ម​មកពី​ករណី​ដឹង​រឿង​សម្ងាត់​ឬ​អាថ៌កំបាំង​អ្វីមួយ​។​

សមត្ថកិច្ច​ចម្រុះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ មុខសញ្ញា​ជាច្រើន​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ ​បាន​កោះហៅ​មក​សាកសួរ អង្កេត​បន្តបន្ទាប់​ព្រោះ​អង្គ​ហេតុនេះ គ្មាន​អ្នក​មកពី​ឆ្ងាយ​ណា​ចូល​មក​ធ្វើឃាត​ឡើយ​ហេតុនេះ​មានតែ​សង្ឃ​៣​អង្គ​នេះឯង​បន្ត​ស៊ើបអង្កេត​លើ​មុខសញ្ញា​សង្ស័យ​។​ សូម​រំលឹក​ថា កាលពី​ចន្លោះ​ម៉ោង​៤​ទៅ​៥ ល្ងាច​ថ្ងៃទី​​២៦ ខែ​វិច្ឆិកា​កន្លងទៅ ជូន​ជី​ឈ្មោះ ​សៅ សែត អាយុ​៨២​ឆ្នាំ នៅ​សំណាក់​ធម៌​ក្នុង​វត្ត​និ​វេស ត្រូវ​ឃាតក​សម្លាប់​ដោយ​កាប់​នឹង​ពូថៅខ្ទេច​មុខ​និង​ក្បាល ហើយ​ថែម​បំបែក​ភ្នែក​ទាំង​គូ​ ផង​ដែរ​។​ មកដល់ពេលនេះ​ សមត្ថកិច្ច​ចម្រុះ​កំពុង​បន្ត​ស៊ើបអង្កេត​ស្រាវជ្រាវ​សង្ឃឹមថា ​ឃាតក​និង​វែកមុខ​ឃើញ​នៅ​ពេល​ខាងមុខនេះ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖​​​ ឃាតកម្ម​លើ​ដូនជី​នៅ​វត្ត​និ​វេស មាន​តម្រុយ​ខ្លះ​ហើយ ​ពាក់ព័ន្ធ​ព្រះសង្ឃ​៣​អង្គ ​កំពុង​ស៊ើបសួរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃស្អែក រដ្ឋបាលរាជធានី នឹងកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលកួចកាណុង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​សិក្ខាសាលា​ពង្រឹង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ឱ្យ​ជ្រើសរើស​ពលករ​ប្រកបដោយ​ក្រមសីលធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិប​តី ប្រាប់បរទេសថា ទីតាំងរៀបចំមហាសន្និបាត JCI នាថ្ងៃនេះ កាលជាង២០ឆ្នាំមុន ជាសមរភូមិសង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃនេះលោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកា ដើម្បីជួយកុមារកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្នើរុស្ស៊ីបង្កើតជើងហោះហើរត្រង់ និងដោះស្រាយបំណុលដែលកម្ពុជាជំពាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មី​មានស្នាមជ្រុះបេតុង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ

កីឡា១៥ ម៉ោង មុន

កំពូលអ្នកប្រដាល់ ប៉ាគីអាវ នឹង​យក​កីឡាករ​កម្ពុជា​ទៅ​ហាត់នៅហ្វីលីពីនឆាប់ៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុនអភិវឌ្ឍព្រលាន​តេជោតាខ្មៅ​ បានត្រៀមបម្រុង​​​ដី​ សាងសង់​ផ្លូវ​រថភ្លើង​មក​រាជធានី​ភ្នំពេញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មង្គលការកូនប្រធានក្រុមហ៊ុនសំលៀកបំពាក់កីឡាល្បីនៅ ចិន រងការរិះគន់ថាខ្ជះខ្ជាយលុយកាក់

Sokha Hotels

ព័ត៌មានពេញនិយម