ព័ត៌មានជាតិ
ក្រសួងមានគម្រោងបង្កើតរថយន្តក្រុងអគ្គិសនីនៅទីរួមខេត្តសៀមរាប
ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)សហការជាមួយក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធនានានឹងជួយសិក្សាលទ្ធភាពពេញលេញលើគម្រោងបង្កើតរថយន្តក្រុងអគ្គិសនីនៅទីរួមខេត្តសៀមរាប។

គម្រោងនេះត្រូវបានលើកឡើងកាលពីថ្ងៃទី ១០ ខែឧសភា នៅទីស្តីការក្រសួងបរិស្ថាននៅក្នុងអនុស្សរណៈនៃការយោគយល់ស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់គុណភាពខ្យល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រវាងក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រសួងបរិស្ថាន និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។

លោក តូច ចាន់កុសល រដ្ឋមន្រ្តីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ក្រសួងសាធារណការ នឹងទទួលបានជំនួយបច្ចេកទេសថ្មីៗថែមទៀតពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនេះ ដោយជំនួយបច្ចេកទេសទាំងនោះផ្តោតជាសំខាន់ទៅលើ៖ ការបណ្តុះបណ្តាលមន្រ្តីជំនាញ និងការរៀបចំបទប្បញ្ញត្ដិ និងគោលនយោបាយពាក់ព័ន្ធនឹងការកម្រិតការបំភាយឧស្ម័នពីយានយន្ត និងការអភិវឌ្ឍគម្រោងនានាពាក់ព័ន្ធនឹងការបំលាស់ទីដោយថាមពលអគ្គិសនី (E-mobility) ជាពិសេសការចូលរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍នានាដូចជា៖ អង្គការ Global Green Growth Institute (GGGI) ធនាគារពិភពលោក អង្គការ CDIA (Cities Development Initiative for Asia ) ដើម្បីសិក្សាសមិទ្ធិលទ្ធភាពពេញលេញលើគម្រោងបង្កើតរថយន្តក្រុងអគ្គិសនីនៅទីរួមខេត្តសៀមរាប៕



អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ