Connect with us

កីឡា

បន្ទាប់​ពីកម្ពុជា​និង​ថៃ ប្រទេស​ពីរ​ជិត​ខា​ងគ្នា​ត្រៀម​ធ្វើម្ចាស់​ផ្ទះ​រៀបចំ​​កីឡាស៊ីហ្គេម​​

បានផុស

នៅ

ព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ឬហៅកាត់ថា ស៊ីហ្គេម) បន្ទាប់ពីកម្ពុជានៅឆ្នាំ២០២៣ និងថៃ នៅឆ្នាំ២០២៥ បានរកឃើញប្រទេសបន្តវេនធ្វើម្ចាស់ផ្ទះ ២ទៀតជាផ្លូវការសម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៩។

យោងតាមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ គេសម្រេចបានម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣៤ និងលើកទី៣៥ បន្ទាប់ពីបានលើកពេលនៃការសម្រេចចិត្តកាលពីខែមេសា កន្លងទៅពេលប្រជុំនៅខេត្តសៀមរាប ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការសម្រេចផ្លូវការក្នុងកិច្ចប្រជុំលើកនេះ កីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ និងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ ប្រទេសនេះធ្លាប់បានធ្វើ ៦ដងរួចហើយ ពោលគឺបន្ទាប់ពីគេបានរៀបចំព្រឹត្តិការណ៍នេះលើកដំបូងនៅឆ្នាំ១៩៦៥ និងជាបន្តបន្ទាប់មកទៀតគឺនៅឆ្នាំ១៩៦៩, ១៩៧៧, ១៩៨៩, ២០០១ ហើយចុងក្រោយគឺឆ្នាំ២០១៧។ 

សម្រាប់កីឡាស៊ីហ្គេមលើកទី៣៥ ឆ្នាំ២០២៩ នឹងធ្វើឡើងនៅប្រទេសសិង្ហបុរី ខណៈគេធ្លាប់ធ្វើបាន ៤ដងរួចមកហើយ ដោយលើកដំបូងដែលសិង្ហបុរី ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម គឺនៅឆ្នាំ១៩៧៣ បន្ទាប់មកនៅឆ្នាំ១៩៨៣, ១៩៩៣ និងចុងក្រោយឆ្នាំ២០១៥។

បច្ចុប្បន្នស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកប្រកួតឆ្នាំ២០២២) កំពុងតែដំណើរការនៅប្រទេសវៀតណាម។ បន្ទាប់មកកម្ពុជា នឹងធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣, លើកទី៣៣ ឆ្នាំ២០២៥ ធ្វើនៅប្រទេស​ថៃ, លើកទី៣៤ ឆ្នាំ២០២៧ ធ្វើនៅប្រទេសម៉ាឡេស៊ី និងលើកទី៣៥ ឆ្នាំ២០២៩ ធ្វើនៅប្រទេសសិង្ហបុរី។

គិតត្រឹមពេលនេះ ម៉ាឡេស៊ី ជាមួយថៃ នាំមុខជាប្រទេសធ្លាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេមច្រើនជាងគេក្នុង​ចំណោម ៣១ដង ពោលគឺ ៦ដងដូចគ្នា ខណៈសិង្ហបុរី ហ្វីលីពីន ជាមួយនឹងឥណ្ឌូនេស៊ី ធ្វើបាន ៤ដងដូចគ្នា, មីយ៉ាន់ម៉ា ៣ដង, វៀតណាម ២ដង និងព្រុយណេ ជាមួយឡាវ ម្នាក់ម្ដងដូចគ្នា ស្របពេលដែកម្ពុជានឹងធ្វើជាលើកដំបូងនៅឆ្នាំក្រោយ (២០២៣)៕

អត្ថបទ៖​ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៩ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម