ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន គូសបញ្ជាក់ទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌា ចំពោះការខិតខំជួយមីយ៉ាន់ម៉ា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីការខិតខំប្រឹងប្រែងក្នុងនាមជាប្រធានអាស៊ាន នៅក្នុងការជួយប្រទេសមីយ៉ាន់ម៉ា កុំឲ្យធ្លាក់ទៅក្នុងបញ្ហាសង្គ្រាមស៊ីវិល និងការជំរុញជំនួយមនុស្សធម៌ដល់ពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាចាំបាច់។ ការលើកឡើងនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ កាលពីល្ងាចថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានគូសបញ្ជាក់អំពីកិច្ចការដែលប្រទេសកម្ពុជាបានធ្វើ ក្នុងនាមជាប្រធានអាស៊ានទៅកាន់លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ជាពិសេសទៅលើការជួយប្រទេសមីយ៉ាន់ម៉ា កុំឲ្យធ្លាក់ទៅក្នុងបញ្ហាសង្គ្រាមស៊ីវិល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា សម្ដេចបានបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា រយៈពេលពីថ្ងៃ គឺនៅថ្ងៃទី ៧ និងថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២កន្លងមក និងបានជួបជាមួយលោក មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសហភាពមីយ៉ាន់ម៉ាចំនួន ២លើក តាមវីដេអូខូនហ្វើរិន ហើយក៏មានទស្សនកិច្ចរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងក៏ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ផងដែរ។ បន្ទាប់មកទៀត ក៏មានកិច្ចប្រជុំពិគ្រោះយោបល់ ក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា ដែលជាជំនួយមនុស្សធម៌ ថែមទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា នៅក្នុងការខិតខំជួយប្រទេសមីយ៉ាន់ម៉ានោះ សម្ដេចបានដាក់គោលដៅ ៣ចំណុចសំខាន់ៗ គឺទី ១. បញ្ឈប់អំពើហិង្សា បទឈប់បាញ់ និងស្នើឲ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា មានការអត់ធ្មត់។ ទី ២. ជំរុញជំនួយមនុស្សធម៌ដល់ពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាចាំបាច់។ ទី ៣. ជំរុញកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានចាត់ទុកថា ពិតជារឿងសំខាន់ណាស់នៅក្នុងគាំទ្រប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាងជាមួយឥណ្ឌានោះ ឲ្យសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ លោកថា លោកពិតជាគាំទ្រ ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯកភាពផ្ទៃក្នុងរបស់អាស៊ានផង ដែលដើរតួនាទីសំខាន់នៅក្នុងបញ្ហាមីយ៉ាន់ម៉ានេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអញ្ជើញលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា មកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា មុនពេលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឬមួយនៅក្នុងពេលវេលា ដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ