ព័ត៌មានជាតិ
អាជ្ញាធរស្រុកមណ្ឌលសីមា អះអាងថា កំពុងដោះស្រាយបញ្ហាទឹកដក់ចំនួន ៣កន្លែងលើផ្លូវជាតិ ៤៨
អាជ្ញាធរស្រុកមណ្ឌលសីមា ខេត្តកោះកុង អះអាងថា ខ្លួនកំពុងសម្របសម្រួលរំដោះទឹកដក់ជន់ចំនួន ៣កន្លែង លើកំណាត់ផ្លូវជាតិលេខ ៤៨ គ្រាបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងសោភ័ណ្ឌភាពសណ្តាប់ធ្នាប់។ ភ្លៀងធ្លាក់ប៉ុន្មាននេះ បានធ្វើឲ្យកំណាត់ផ្លូវជាតិលេខ ៤៨ ចំនួន ៣កន្លែងរងជន់ដក់ទឹកបង្កការរំខានដល់ការចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ គុណភាពផ្លូវឆាប់ខូចខាត ក៏ដូចប៉ះពាល់ដល់សោភ័ណ្ឌសណ្តាប់ធ្នាប់ជាដើម។

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ឲ្យដឹងនៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ថា លោកបានដឹងពីបញ្ហានេះហើយ ដោយលោកកំពុងប្រឹងប្រែងសម្របសម្រួល ដោះស្រាយជាមួយមន្រ្តីជំនាញ និងម្ចាស់ដីដែលបានចាក់ដីខ្ពស់ជាងថ្នល់ បណ្តាលឲ្យទឹកដក់ជន់បែបនេះ។
លោកអភិបាលស្រុកមណ្ឌលសីមា បន្ថែមថា តំបន់ទឹកដក់ចំនួន ៣កន្លែងខាងលើនេះ ស្ថិតនៅក្នុងភូមិនាងកុក ភូមិចាំយាម ឃុំប៉ាក់ខ្លង ដោយទី ១ នៅម្តុំមុខវត្តនាងកុក ទី ២ មុខតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង និងទី ៣ នៅចំណោទចុះទល់មុខប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍។

លោក ប្រាក់ វិចិត្រ ពន្យល់ថា ផ្លូវជាតិលេខ ៤៨ ជាការគ្រប់គ្រងដោយមន្ទីរសាធាណការ និងដឹកជញ្ជូន ដោយលោកធ្លាប់ស្នើសុំ ការលើកកម្ពស់អភិវឌ្ឍន៍ជាប្រព័ន្ធប្រឡាយលូផងដែរ ដើម្បីបញ្ចៀសទឹកជន់ដក់បែបនេះបន្តទៀត តែខាងមន្ទីរជំនាញ ហាក់ពុំសូវអើពើនោះទេ។
ភ្ជាប់នឹងបញ្ហានេះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លើកឡើងថា លោករវល់អមដំណើរថ្នាក់ដឹកនាំក្រសួង ចុះពិនិត្យមើលគម្រោងអភិវឌ្ឍន៍តាមស្រុក។ ទំនេរនឹងហៅទូរស័ព្ទមកវិញ។

តំណាងប្រជាពលរដ្ឋ រស់នៅតាមសងខាងផ្លូវត្រង់ចំណុចទឹកដក់ និយាយថា ពួកគាត់ចង់ឃើញអាជ្ញាធរ និងមន្រ្តីជំនាញដោះស្រាយបញ្ហាទឹកជន់ដក់តាមផ្លូវ ចេញបានទាន់ពេលវេលា ព្រោះសង្កេតឃើញគ្រោះថ្នាក់រអិលដួលតែងកើតជាញឹកញាប់។
បើតាមពលរដ្ឋម៉្យាងទៀត ផ្លូវនឹងឆាប់ខូចគុណភាព ប្រើប្រាស់មិនបានយូរនោះទេ ខណៈរថយន្តធំតូចធ្វើដំណើរដឹកទំនិញ និងមានអ្នកទេសចរឆ្លងកាត់រៀងរាល់ថ្ងៃ។ ពលរដ្ឋសំណូមពរដល់ម្ចាស់ដីគ្រប់ ចូលរួមអនុវត្តគោរពច្បាប់ មុននឹងចាក់ដីចូលផ្ទះ ឬហាងអាជីវកម្ម ដោយសុំច្បាប់អាជ្ញាធរឲ្យបានត្រឹមត្រូវ តាមរយៈដាក់លូរំដោះទឹកមិនប៉ះពាល់ដល់ចំណីផ្លូវ៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន