កីឡា
កម្ពុជា រកមេដាយបាន ១៦គ្រឿង ក្នុងនោះមាស ២គ្រឿង នៅថ្ងៃទី១៩ នេះ ក្នុងស៊ីហ្គេមនៅវៀតណាម
អត្តពលិកកម្ពុជា បន្តរកមេដាយមាស បាន ២គ្រឿងបន្ថែមទៀតហើយ នៅថ្ងៃទី១៩ ខែឧសភា នេះ ក្នុងប្រភេទកីឡាចំបាប់ រួមជាមួយ ប៊ូល និងប៉េតង់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
មេដាយមាសទី៦ រកបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី និង ឌួង ឌីណា ក្រោយប្រកួតឈ្នះម្ចាស់ផ្ទះវៀតណាម លើវិញ្ញាសានារី ៣នាក់ទល់៣នាក់ ដោយពិន្ទុ ១៣-១១។ ក្រៅពីនេះវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ កម្ពុជា រកបានត្រឹមមេដាយប្រាក់ ក្រោយចាញ់ថៃ ដោយលទ្ធផល ១-១៣។
កីឡាករ ស៊ូ បាលី ទទួលបានមេដាយមាស ក្រោយយកឈ្នះកីឡាករឡាវ ១០-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសាបុរស Freestyle ទម្ងន់១២៥គីឡូក្រាម។ ខណៈចំបាប់នេះ ក៏រកមេដាយប្រាក់ បាន ១បន្ថែមដោយកីឡាករ ម៉ូ សារី ក្នុងវិញ្ញាសាទម្ងន់ ៩៧គីឡូក្រាម។ និងសំរឹទ្ធ២ ដោយកីឡាករ ហេង វុទ្ធី ក្នុងវិញ្ញាសាទម្ងន់ ៨៦គីឡូក្រាម ជាមួយកីឡាករ សឿន សុភាស់ ក្នុងវិញ្ញាសា Freestyle ទម្ងន់ ៥៧គីឡូក្រាម។

ដោយឡែកកីឡាវ៉ូវីណាម នៅថ្ងៃនេះបន្ថែមមេដាយបាន ៣ រួមមានប្រាក់១ ដោយកីឡាការិនី ជុក សូម៉ាលី លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៥គីឡូក្រាម។ កីឡាករ អេ អាំម៉ារីនភូថង ទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់ឡាវ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងវិញ្ញាសាប្រយុទ្ធ ទម្ងន់ ៦០គីឡូក្រាម និងសំរឹទ្ធមួយទៀត លើវិញ្ញាសាសម្ដែងគុនដាវនារីជាគូ។
កីឡាតេក្វាន់ដូ រកមេដាយសំរឹទ្ធបាន ១បន្ថែមទៀតផងដែរ ដោយកីឡាការិនី ថិប កាសាន់ទ្រីនីកូល ក្នុងវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦២គីឡូក្រាម។
មេដាយសំរឹទ្ធ ៣ផ្សេងទៀត គឺកីឡាករ-កីឡាការិនី ការ៉ាតេកម្ពុជា រកបានកីឡាការិនី លីម សុខវិច្ឆិកា ទម្ងន់ក្រោម ៥៥គីឡូក្រាម, កីឡាការិនី វណ្ណ សូដានីហេន ទម្ងន់ ៦៨គីឡូក្រាម និងកីឡាករ ជូន មីឡាតម៉ាដាស ទម្ងន់ក្រោម ៧៥គីឡូក្រាម។
មួយទៀតគឺកីឡាការិនី អ៊ឹង នួន បានឈ្នះមេដាយសំរឹទ្ធ លើកីឡាយូដូ វិញ្ញាសានារីទម្ងន់ ក្រោម ៦៣គីឡូក្រាម។
ចុងក្រោយគឺកីឡាប្រដាល់សកល ដោយកីឡាករ ហ៊ុន គឹមហ៊ាង ប្រកួតចាញ់កីឡាករ ទីម័រ ដោយសន្លប់នៅក្នុងទឹកទី២ លើវិញ្ញាសាទម្ងន់ ៧៥គីឡូក្រាម។ និងកីឡាការិនី វី ស្រីស្រស់ ក៏ទទួលបានមេដាយសំរឹទ្ធដូចគ្នា ក្រោយចាញ់ថៃ ក្នុងវិញ្ញាសា ទម្ងន់ ៥៧គីឡូក្រាម។
ដូច្នេះគិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ កម្ពុជា ឈ្នះមេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង។
មេដាយមាស ៦គ្រឿង មានលើប្រភេទកីឡាឃីកបុកស៊ីង, កីឡាប៊ូល និងប៉េតង់, កីឡាវ៉ូវីណាម, កីឡាតេក្វាន់ដូ WT និងកីឡាចំបាប់។ ចំពោះមេដាយប្រាក់ ៩គ្រឿង លើកីឡាឃីកបុកស៊ីង, កីឡាប៊ូល និងប៉េតង់, កីឡាតេក្វាន់ដូ WT, កីឡាវ៉ូវីណាម និងកីឡាចំបាប់។ មេដាយសំរឹទ្ធ២៥ មាននៅលើកីឡាឃីកបុកស៊ីង, កីឡាប្រណាំងទូក, កីឡាប៊ូល និងប៉េតង់, កីឡាជឺជីតស៊ូ, កីឡាវូស៊ូ, កីឡាតេក្វាន់ដូ WT, កីឡាវ៉ូវីណាម, កីឡាចាំបាប់, កីឡាការ៉ាតេ, កីឡាប្រដាល់សកល និងកីឡាយូដូ៕
ដោយ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


