ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិក សំពះអង្វរ ឲ្យធ្វើកំណែទម្រង់កាំភ្លើង ក្រោយហេតុការណ៍បាញ់សម្លាប់ ក្មេងៗសិស្សបឋម
នៅថ្ងៃពុធទី២៥ខែឧសភានេះ សមាជិកព្រឹទ្ធសភារដ្ឋ Connecticut លោក Chris Murphy បាន អង្វរករ ព្រឹទ្ធសភា ឲ្យធ្វើកំណែទម្រង់កាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារនៅសាលាបឋមសិក្សាទីក្រុង Uvalde ពោលគឺមានរយៈពេល១០ឆ្នាំ បន្ទាប់ពីការសម្លាប់រង្គាល Sandy Hook ដែលបានកើតឡើងនៅក្នុងសង្កាត់របស់គាត់។

លោក Murphy គឺជាសមាជិកសភាបក្សប្រជាធិបតេយ្យ សង្កាត់ទី៥នៃរដ្ឋ Connecticut។ សង្កាត់នេះ បានជួបប្រទះហេតុការណ៍សម្លាប់រង្គាល នៅពេលខ្មាន់កាំភ្លើង Adam Lanza បើកការបាញ់ប្រហារក្នុងខែធ្នូ ឆ្នាំ២០១២។
នៅថ្ងៃពុធ បន្ទាប់ពីក្មេងចំនួន១៨នាក់ និងគ្រូបង្រៀនម្នាក់ត្រូវបានបាញ់សម្លាប់នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋតិចសាស់, គាត់បានអង្វរករ ទៅកាន់គណបក្សសាធារណរដ្ឋឲ្យអនុម័តច្បាប់ដែលនឹងបញ្ចប់នូវអំពើឃោរឃៅបែបនេះ។

លោកនិយាយនៅពេលអ្នកស្លាប់មិនទាន់កើនដល់២១នាក់ថា ក្មេងចំនួន១៤នាក់បានស្លាប់នៅសាលាបឋមសិក្សា ក្នុងរដ្ឋតិចសាស់។ តើយើងកំពុងធ្វើអ្វី? យើងកំពុងធ្វើអ្វីហ្នឹង? ប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកបាញ់ប្រហារម្នាក់ ដើរចូលទៅក្នុងហាងលក់គ្រឿងទេសដើម្បីបាញ់សម្លាប់ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក យើងមានព្រឹត្តិការណ៍ Sandy Hook មួយទៀតនៅក្នុងដៃរបស់យើង។ តើយើងកំពុងធ្វើអ្វី?”។
“នៅពេលក្មេងៗរត់ដើម្បីរស់ យើងមិនបានធ្វើអ្វីទាំងអស់។ យើងកំពុងធ្វើអ្វី? ហេតុអ្វីបានជាអ្នកមកទីនេះ បើមិនដោះស្រាយបញ្ហាដូចអត្ថិភាពបែបនេះ? រឿងនេះមិនអាចចៀសរួចទេ។ កុមារទាំងនេះមិនមានសំណាងឡើយ។ រឿងនេះកើតឡើងតែក្នុងប្រទេសនេះប៉ុណ្ណោះ ហើយគ្មានកន្លែងណាទៀតទេ។ ខ្ញុំនៅជាន់នេះដើម្បីសុំអង្វរ។ លុតជង្គង់ ហើយអង្វរសហការីរបស់ខ្ញុំ សូមស្វែងរកផ្លូវឆ្ពោះទៅមុខ អនុម័តច្បាប់ដែលទំនងបន្តិចមក”។

គួរបញ្ជាក់ថា ការអង្វរកររបស់លោក បានកើតឡើងមុនពេលចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាញ់រះនៅសាលាបឋមសិក្សារដ្ឋ តិចសាស់ កើនឡើងដល់ ២១នាក់ ដោយក្នុងនោះមានកុមារ១៨នាក់ និងមនុស្សធំ៣នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ទេថាតើចំនួននោះ រួមបញ្ចូលទាំងអ្នកវាយប្រហារដែរឬក៏អត់។ មន្ត្រីអនុវត្តច្បាប់សហព័ន្ធនិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ស្លាប់កើនដល់ ២១នាក់ ក្នុងការបាញ់រះនៅ សាលាបឋមសិក្សាអាមេរិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


