ព័ត៌មានជាតិ
ប្រធានមន្ទីរពេទ្យព្រះអង្គឌួងអំពាវនាវដល់អាណាព្យាបាលកុមារមានបញ្ហាភ្នែកប្រញាប់មកព្យាបាល
ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានអំពាវនាវដល់មាតាបិតាអាណាព្យាបាល ដែលមានកូនចៅមានបញ្ហាភ្នែក ត្រូវរួសរាន់នាំមកពិនិត្យនិងព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយភាពពិការភាព។

សាស្រ្តាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី២៨ឧសភានេះថា មន្ទីរពេទ្យទើបតែបង្កើតបន្ទប់ព្យាបាលជំងឺភ្នែកកុមារដែលមានគ្រូពេទ្យឯកទេសខ្ពស់ផ្នែកកុមារ និងមានបំពាក់ឧបករណ៍ទំនើបៗ ដែលអាចជួយក្នុងការរុករករបកគំហើញបានទាន់ពេលវេលា។
លោកសាស្ត្រាចារ្យបានបន្តថា«នៅពេលដែលយើងរកឃើញរបកគំហើញបានទាន់ពេលនោះ វានឹងអាចកាត់បន្ថយនូវពិការភាពរបស់កុមារបានច្រើនផដែរ ខណៈបច្ចុប្បន្នក្នុង១ថ្ងៃគិតជាមធ្យមមានកុមារប្រហែល២០ភាគរយ ក្នុងចំណោមអ្នកមានបញ្ហាភ្នែក៣០០ទៅ៣៥០នាក់ មកពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង»។

ជាមួយគ្នានេះ លោកស្រី វេជ្ជបណ្ឌិត កូសម៉ា ឯកទេសផ្នែកជំងឺភ្នែកកុមារនៅមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា កុមារដែលមកពិគ្រោះនិងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួងភាគច្រើនមានជំងឺកំហុសកំណុំ បន្ទាប់មកជំងឺភ្នែកខ្ជិល ជំងឺភ្នែកស្រលៀង ជំងឺឡើងបាយពីកំណើត ភាពមិនធម្មតាពីកំណើត និងពិនិត្យភ្នែកចំពោះក្មេងកើតមិនគ្រប់ខែ និង
ជំងឺផ្សេងៗទៀត។
ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យ លូ លីឃាង បានថ្លែងអំណរគុណចំពោះអង្គការ សាយ ហ្វ អល ដែលបានផ្តល់សម្ភារបរិក្ខាវេជ្ជសាស្រ្តទំនើបៗនិងទាន់សម័យ ដល់មន្ទីរពេទ្យសម្រាប់ពិនិត្យនិងព្យាបាលជំងឺភ្នែកជូនអ្នកជំងឺពិសេសសម្រាប់ជំងឺភ្នែកកុមារប្រកប ដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់៕សំអឿន



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


