នយោបាយ
បេក្ខជនឈរឈ្មោះបក្សភ្លើងទៀន និងបក្ស ២ទៀត ជិត ២០០នាក់នៅភ្នំពេញ សុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា
បេក្ខជនឈរឈ្មោះ របស់គណបក្សភ្លើងទៀន និងគណបក្ស ២ផ្សេងទៀត ដែលមានចំនួនជិត ២០០នាក់នៅរាជធានីភ្នំពេញ បានសម្រេចសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពួកគាត់អស់ជំនឿ និងបាត់បង់ទំនុកចិត្តលើគណបក្សរបស់ពួកគេ ហើយយល់ថា មិនមានគណបក្សនយោបាយណាមួយ ល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។
ពីធីប្រកាសបញ្ជូនជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនរាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ។
សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រកាសបញ្ជូលនេះ មានចំនួន ១៩៣រូបមកពីគណបក្សចំនួន ៣ ក្នុងនោះរួមមាន៖ បេក្ខជនពេញសិទ្ឋិ និងបំរុង មកពីគណបក្ស ភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួន ៦១រូប និងសកម្មជនមកពីគណបក្សទាំង ៣ មានចំនួន ១៣២នាក់ សរុប ១៩៣នាក់។ ក្នុងនោះមកពីខណ្ឌដូនពេញ ៧៣នាក់, ខណ្ឌច្បារអំពៅ ចំនួន ៣៨នាក់, ខណ្ឌបឹងកេងកង ចំនួន ១១នាក់, ខណ្ឌ ៧ មករា ចំនួន ៤នាក់, ខណ្ឌមានជ័យ ចំនួន ៥នាក់, ខណ្ឌពោធិ៍សែនជ័យ ចំនួន ៤៣នាក់, ខណ្ឌជ្រោយចង្វារ ចំនួន ១៨នាក់, ខណ្ឌកំបូល ចំនួន ៣នាក់។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា បងប្អូនទាំង ១៩៣នាក់ ដែលបានសម្រេចសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ដោយសារបងប្អូនអស់ជំនឿលើគណបក្សនយោបាយរបស់ខ្លួន។ នេះជាការសម្រេចដ៏ត្រឹមរបស់បងប្អូន ហើយបងប្អូននឹងក្លាយជាសមាជិក- សមាជិកា ស្មើមុខ ស្មើមាត់ជាមួយសមាជិក-សមាជិកាចាស់។
លោក ឃួង ស្រេង បានបន្តទៀតថា មកដល់ពេលនេះ មិនទាន់មានគណបក្សណាមួយ មានគុណបំណាច់ មានសមត្ថភាព និងគុណសម្បត្តិគ្រប់គ្រាន់ ជំនួសគណបក្សប្រជាជនកម្ពុជាបានទេ។ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គណបក្សភ្លើងទៀន បាននាំគ្នាប្រកាសកាត់ស្លាក ដោះសម្លៀកបំពាក់គណបក្សរបស់ខ្លួនបោះចោល ហើយបានសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ លោកស្នើសមាជិក-សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជា មានសង្ឃឹមជាមួយគ្នា ដើរជា មួយគ្នា ដើម្បីអោយប្រទេសជាតិយើងរីកចំរើនរុងរឿងទៅមុខបន្ថែមទៀត។
តំណាងសមាជិក-សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តចាកចេញ ហើយសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដោយសារអស់ជំនឿ និងបាត់ បង់ទំនុកចិត្តលើគណបក្សរបស់ខ្លួន ហើយគិតថា មិនមានគណបក្សនយោបាយណា ល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។
សូមរំលឹកថា នេះមិនមែនជាលើកទី ១នោះទេ ដែលបេក្ខជនឈរឈ្មោះ និងសកម្មជនរបស់គណបក្សភ្លើងទៀន និងគណបក្សផ្សេងទៀត ចាកចេញពីបក្សរបស់ខ្លួន ហើយសុំចូលរួមជីវភាពនយោបាយជា មួយគណបក្សប្រជាជនកម្ពុជា បើទោះបីយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត បាននិងកំពុងតែដំណើរការយ៉ាងណាក្ដី៕
អត្ថបទ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien