Connect with us

ជីវិតកម្សាន្ដ

កូនស្រីរបស់ Kylie Jenner ត្រូវបានកំណត់ក្នុងបញ្ជីអ្នកមានបំផុត នាថ្ងៃអនាគត

បានផុស

នៅ

Stormi Webster គឺជាកូនស្រីរបស់មហាសេដ្ឋីវ័យក្មេង Kylie Jenner និងតារារ៉េប Travis Scott ដែលបច្ចុប្បន្ននេះ កូនរបស់តារាហូលីវូដទាំងពីនេះ មានអាយុ៤ឆ្នាំតែប៉ុណ្ណោះ។ កុមារីតូចនេះ ត្រូវបានគេ​រាយការណ៍​​ឲ្យដឹង​ថានាងជាប់នៅក្នុងបញ្ជីអ្នកមានកំពូល ពេលនាងមានអាយុ ១៨ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅក្នុងឆ្នាំ២០២២ កុមារីតូចនេះ​ត្រូវបានគេដឹងថា នាងមាន​ទ្រព្យសម្បត្តិហែល៤១០លានដុល្លា ដែល​ប្រភព​ចំណូល​របស់​នាង​ទាំងមូល​ បាន​មក​ពី​ថត​ផ្សព្វផ្សាយ​ផលិតផល​និង​ម៉ាក់យីហោ​ល្បី​ជាមួយ​ម្ដាយ​របស់​នាង។ ក្នុងនោះផងដែរ​គេ​សង្គេត​ឃើញ​ថា ​មាន​រូបថត​របស់នាង​ជាច្រើននៅលើ​ប្រព័ន្ធផ្សព្វផ្សាយ​អ៊ីនធឺណិត​ ជាមួយនឹងរបស់មានតម្លៃ​ប្រណិតជាច្រើន ​​រួមមាន​ចិញ្ចៀន​ពេជ្រ​ផ្ទាល់ខ្លួន​របស់​នាង ​កាបូបស្ពាយ Hermes តម្លៃ ១៥,១៣៨ ដុល្លារ ដែល​នាង​យក​ទៅ​សាលារៀន និង​កាបូប​ម៉ាក Chanel តម្លៃ ១០,០០០ ដុល្លារ ​បូក​ថែម​ជាមួយឡាន Mercedes G-class ដែរ​មាន​ទំហំ​តូច​ ​មានតម្លៃ ១២៦,១២៨ ដុល្លារ។

បន្ថែមពីលើនេះទៅ​ទៀត កូនស្រីរបស់ Kylie ក៏ត្រូវបានគេដឹងថា ​ជាបុគ្គលក្មេងខ្ចីដែលរកប្រាក់ចំណូល​បាន​ខ្ពស់​ជាង បើ​ធៀប​នឹង​កូន​តារា​ល្បី​ផ្សេងទៀត រួមទាំង​កូនស្រី​ច្បង​របស់ Kim Kardashian និង Kanye West និង​កូនស្រី​ច្បង​របស់ Beyoncé និង Jay-Z Blue Ivy ។

យ៉ាងណាមិញ ​បើ​យោង​ទៅ​តាម​អ្នក​ជំនាញ​ម្នាក់​ ដែលបានប្រាប់កាសែតថា ម្តាយរបស់នាងគឺ Kylie រកចំណូល​បាន​ច្រើនជាង  Kim Kardashian  នាង​ជា​អ្នក​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ ក្នុង​ចំណោម​សមាជិក គ្រួសារ​របស់​នាង ​ក្នុង​ការ​ផ្សព្វផ្សាយ​នៅ​លើ​អ៊ីនធឺណិត ​ក្នុង​នោះ​ក៏​ការ​រួម​ចំណែក​ពី Stormi ផង​ដែរ៕

ប្រែសម្រួល៖ នាងតូច

ចុចអាន៖Selena Gomez បង្ហើបថា គ្រោងនឹងចេញអាល់ប៊ុមថ្មី នាពេលខាងមុខ

ចុចអាន៖សុបិនក្លាយជាការពិត លោកតាអាយុ ៨៦ ឆ្នាំ ថតរូប Pre-Wedding លើកដំបូងក្នុងឆាកជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៥ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម