ព័ត៌មានអន្ដរជាតិ
សុបិនក្លាយជាការពិត លោកតាអាយុ ៨៦ ឆ្នាំ ថតរូប Pre-Wedding លើកដំបូងក្នុងឆាកជីវិត
លោកតាអាយុ៨៦ឆ្នាំម្នាក់ រស់នៅជាមួយភរិយាតាំងពីអាយុ២០ឆ្នាំមកម៉្លេះ ប៉ុន្តែមិនដែលមានរូបថតគូស្នេហ៍ដូចគេនោះទេ។ ខណៈអ្នកថតរូបមួយគូ ឃើញបែបនេះក៏បានរៀបចំថតរូប Pre-Wedding ជាលើកដំបូង ក្នុងជីវិតជូនពួកគាត់។


ជាងថតរូបនោះមានឈ្មោះថា Khun Itthiphat Attho អាយុ ៣៧ ឆ្នាំ ជាអ្នកថតរូបឯករាជ្យមកពីខេត្ត Suphan Buri បានបង្ហើបថា គាត់ជាអ្នកថតរូបឯករាជ្យ។ គាត់បានធ្វើការថតរូបអស់រយៈពេលជាង ១៨ ឆ្នាំមកហើយ ហើយការថតរូបរបស់គាត់ភាគច្រើន គឺសម្រាប់ពិធីមង្គលការ និងរូបថត Pre-wedding របស់កូនក្រមុំ និងកូនកំលោះ ។


លោក Khun បាននិយាយថា ថ្ងៃនោះខ្ញុំបានទៅអង្គុយជជែកជាមួយតា វ៉ុង អាយុ ៨៦ ឆ្នាំ និងយាយ ឃ្លីន អាយុ ៨៥ ឆ្នាំ ដែលជាអ្នកជិតខាង។ គូស្នេហ៍មួយគូនេះបាននិយាយថា ពួកគាត់បានរួមរស់ជាមួយគ្នាអស់រយៈពេលជាង ៦៥ ឆ្នាំមកហើយក្នុងនាមជាប្ដីប្រពន្ធ។ ប៉ុន្តែអត់មានរូបអាពាហ៍ពិពាហ៍នោះទេ។ ដូច្នេះ ទើបលោកបានឲ្យមិត្តស្រីរបស់លោកទៅតុបតែងខ្លួន និងយករ៉ូបកូនក្រមុំមកឲ្យលោកយាយស្លៀក។ ចំណែកខ្លួនវិញបានថត Pre-wedding ឲ្យគាត់។

យ៉ាងណាមិញ ក្រោយរូបថត Pre-Wedding របស់លោកតានិងលោកយាយបានបង្ហោះចេញ ក្រោមស្នាដៃរបស់ជាងថតរូបនោះក៏មានការសាទរនិងសប្បាយរីករាយជាខ្លាំង។ ជាពិសេសនោះគឺ ម្នាក់ៗពោលពាក្យខមិនថាពិតជាស្រស់ស្អាតខ្លាំងណាស់ សម្រាប់គូស្នេហ៍វ័យចំណាស់មួយគូនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា ថៃ ១៥ រូប ជាប់ឈ្មោះក្នុងបញ្ជីសកល មានមុខសង្ហា និងស្អាតបំផុតនៅឆ្នាំនេះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


