ព័ត៌មានអន្ដរជាតិ
គ្រាន់តែអាមេរិកប្រកាសផ្តល់រ៉ុកកែតឲ្យអ៊ុយក្រែនភ្លាម រុស្ស៊ី ធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរភ្លែត
ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ី, ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍នៅថ្ងៃពុធទី១ខែមិថុនានេះថា កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី កំពុងធ្វើសមយុទ្ធនៅក្នុងខេត្ត Ivanovo ភាគឦសានទីក្រុងមូស្គូ។

យោងតាមប្រភពពីក្រសួង ទាហានប្រមាណ ១០០០ នាក់ កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំដោយប្រើយានជំនិះជាង ១០០ គ្រឿង រួមទាំងកាំជ្រួចមីស៊ីលអន្តរទ្វីប Yars ផងដែរ។
របាយការណ៍នេះកើតឡើង ចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ឲ្យអ៊ុយក្រែន នូវប្រព័ន្ធរ៉ុកកែត និងអាវុធទំនើបបន្ថែមទៀត ដែលជាផ្នែកនៃកញ្ចប់ជំនួយសន្តិសុខក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ។

កញ្ចប់ជំនួយថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រទេសអ៊ុយក្រែន នឹងរួមបញ្ចូលនូវអ្វីដែលសហរដ្ឋអាមេរិកចាត់ទុកថាជា គ្រាប់រ៉ុកកែតរយៈចម្ងាយមធ្យម ដែលជាទូទៅអាចធ្វើដំណើរបានប្រហែល ៧០ គីឡូម៉ែត្រ។
មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអង្គារទី៣១ខែឧសភាថា នោះគឺជាអាវុធដ៏សំខាន់មួយ ដែលមេដឹកនាំអ៊ុយក្រែន កំពុងស្នើសុំ ខណៈពួកគេ តស៊ូដើម្បីបញ្ឈប់ការលុកលុយរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ រុស្ស៊ី វាយប្រហាររោងចក្រគីមីអ៊ុយក្រែន ខណៈលោក Zelensky ហៅថាជា “អំពើឆ្កួតលីលា”
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


