ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយប្រហាររោងចក្រគីមីអ៊ុយក្រែន ខណៈលោក Zelensky ហៅថាជា “អំពើឆ្កួតលីលា”
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានហៅការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រគីមីនៅភាគខាងកើតប្រទេសអ៊ុយក្រែនថាជា “អំពើឆ្កួតលីលា”។

ការអត្ថាធិប្បាយរបស់គាត់ បានកើតឡើង បន្ទាប់ពីការវាយប្រហារអាកាសរបស់រុស្ស៊ីនៅទីក្រុង Sievierodonetsk បានវាយប្រហារស៊ីទែន អាស៊ីតនីទ្រីក នៅឯរោងចក្រគីមីមួយកន្លែងដែលបណ្តាលឲ្យមានការលេចធ្លាយផ្សែងដ៏ធំ។
លោក Zelensky បាននិយាយនៅថ្ងៃពុធទី១ខែមិថុនានេះថា “ដោយសារវត្តមាននៃផលិតកម្មគីមីទ្រង់ទ្រាយធំក្នុងទីក្រុង Severodonetsk, ការវាយប្រហាររបស់កងទ័ពរុស្ស៊ីនៅទីនោះ រួមទាំងការទម្លាក់គ្រាប់បែកផងដែរនោះ គឺជារឿងដ៏ឆ្កួតលីលាជាទីបំផុត។ ប៉ុន្តែនៅថ្ងៃទី៩៧នៃសង្រ្គាម វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទៀតទេ សម្រាប់យោធារុស្ស៊ី សម្រាប់មេបញ្ជាការរុស្ស៊ី សម្រាប់ទាហានរុស្ស៊ី ដែលភាពឆ្កួតលីលាណាមួយក៏អាចទទួលយកបានដែរ”។

លោក Serhiy Haidai អភិបាលតំបន់ Luhansk បានបង្ហោះរូបភាពនៃពពកដ៏ក្រាស់ គ្របដណ្តប់លើទីក្រុង Severodonetsk និងបានជំរុញឲ្យប្រជាពលរដ្ឋ ស្នាក់នៅក្នុងផ្ទុះ ហើយពាក់របាំងមុខការពារឧស្ម័ន ឬរបាំងការពារផ្សេងៗ។
លោក Haidai បញ្ជាក់ថា ភាគច្រើននៃទីក្រុង Sievierodonetsk គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បើទោះបីជាការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅតែបន្ត ហើយទីក្រុងមិនត្រូវបានឡោមព័ទ្ធក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ 9News
ចុចអាន៖ សហរដ្ឋអាមេរិក ផ្តល់ត្រឹមរ៉ុកកែត បាញ់បានចម្ងាយមធ្យមប៉ុណ្ណោះទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


