ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ទៅអាមេរិក ដើម្បីពិភាក្សាជាមួយលោក Biden និងមន្ត្រីកំពូលៗ
អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan នឹងជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅសេតវិមាន នៅថ្ងៃព្រហស្បតិ៍ទី០២ខែមិថុនា (ថ្ងៃសុក្រនៅកម្ពុជា)។

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថា លោកនឹងកោះប្រជុំនៅទីក្រុងព្រុចសែលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយមន្ត្រីជាន់ខ្ពស់មកពីប្រទេសស៊ុយអែត ហ្វាំងឡង់ និងតួកគី ដើម្បីពិភាក្សាអំពីការប្រឆាំងរបស់ប្រទេសតួកគី មិនឲ្យ ស៊ុយអែត និងហ្វាំងឡង់ ចូលរួមក្នុងសម្ព័ន្ធភាពនេះ។
លោក Stoltenberg ក៏បានជួបជាមួយមន្ត្រីហ្វាំងឡង់ និងស៊ុយអែត ផងដែរ កាលពីដើមខែមុន បន្ទាប់ពីប្រទេសទាំង២ ដាក់សំណើរបស់ពួកគេ។ ប្រទេសទាំង៣០ របស់អង្គការណាតូ ត្រូវតែយល់ព្រមលើសមាជិកភាពរបស់ណាតូ ថ្វីបើតួកគីបានជំទាស់នឹងសមាជិកភាពរបស់ពួកគេក៏ដោយ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Blinken និយាយថា សហរដ្ឋអាមេរិកមានទំនុកចិត្តថា ប្រទេសទាំងពីរនឹងអាចចូលរួមក្នុងសម្ព័ន្ធមិត្តយោធានេះបាន។
យោងលោក Blinken, “មានការឯកភាពគ្នាយ៉ាងខ្លាំង នៅក្នុងអង្គការណាតូ សម្រាប់សមាជិកភាពរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ហើយខ្ញុំនៅតែមានទំនុកចិត្តថា យើងនឹងធ្វើការតាមរយៈដំណើរការនេះយ៉ាងឆាប់រហ័ស ហើយអ្វីៗនឹងឆ្ពោះទៅមុខជាមួយប្រទេសទាំងពីរ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo, Al Jazeera
ចុចអាន៖ គ្រាន់តែអាមេរិកប្រកាសផ្តល់រ៉ុកកែតឲ្យអ៊ុយក្រែនភ្លាម រុស្ស៊ី ធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរភ្លែត

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ