KPT+
ធ្មេញច្រពើស ជាស្ដង់ដារស្រីស្អាតរបស់នារីជប៉ុន
នៅក្នុងបណ្តាប្រទេសនានាលើលោក ស្នាមញញឹមដែលមានធ្មេញរាបស្មើ ត្រូវបានចាត់ជាភាពស្រស់ស្អាត ប៉ុន្តែសម្រាប់ជប៉ុនបែរជាផ្ទុយពីនេះ។ នៅជប៉ុន ស្ត្រីវ័យក្មេងជាច្រើននាក់នាំគ្នាទៅកាន់គ្លីនិកធ្មេញ ដើម្បីធ្វើធ្មេញរបស់ពួកគេឲ្យមើលទៅច្រពើស សឹងកន្លះប្រទេស។ រូបរាងធ្មេញបែបនេះ ត្រូវបានប្រជាជនក្នុងស្រុកចាត់ទុកថា គួរឱ្យស្រឡាញ់ ព្រោះពួកគេជឿថា វាជានិមិត្តរូបនៃសម្រស់ស្ដង់ដារ ឬសម្រស់ធម្មជាតិពិតៗ។

ធ្មេញច្រពើស ត្រូវបានជនជាតិជប៉ុនឱ្យឈ្មោះថា “yaeba” ឬ “snaggletooth”។ វាជាធ្មេញដែលស្ត្រីជប៉ុនចាត់ទុកជាភាពស្រស់ស្អាតត្រូវតាមស្ដង់ដារ ដោយអាចបង្កើតឱ្យមានស្នាមញញឹមឥតខ្ចោះ និងទាក់ទាញបុរសៗ។

អ៊ីចឹងហើយ ទើបបានជាក្មេងស្រីវ័យជំទង់ដែលពុំមានធ្មេញច្រពើសពីកំណើត តែងតែទៅទទួលការវះកាត់មាត់ធ្មេញ ដើម្បីពន្លូតធ្មេញរបស់ពួកគេឱ្យមើលមានរាងច្រពើស ឬពន្លូតធ្មេញឱ្យលេចចេញស្រដៀងចង្កូមឆ្មា។

ទោះយ៉ាងណា បច្ចុប្បន្នទំនៀមទម្លាប់ធ្វើធ្មេញ “yaeba” មិនមែនស្ត្រីគ្រប់គ្នាសុទ្ធតែពេញចិត្តនឹងធ្វើវាឡើយ។ ដោយសារយុគឌីជីថលចូលមកកាន់ពិភពលោក ស្ត្រីសម័យថ្មីមួយចំនួនធំ រក្សាធ្មេញពួកគេឱ្យនៅតាមបែបធម្មជាតិ ហើយមួយចំនួនទៀតនាំគ្នាពត់វាឱ្យរាបស្មើដូចស្ត្រីសាសន៍ដទៃដូច្នោះដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទំនៀមទម្លាប់សាក់លើចង្កា និងបបូរមាត់ ដើម្បីទាក់ទាញភេទផ្ទុយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


