ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍ជាលើកទី២ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់
បុរសម្នាក់បានរងរបួសប្រអប់ជើងធ្ងន់ធ្ងរ ដោយសាររថយន្ដម៉ាកព្រូសមួយគ្រឿងបើកបុកពីក្រោយនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ១១៧-១១៨ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ន ម៉េត ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅ ក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ របួសធ្ងន់ បែកប្រអប់ជើងស្តាំ ។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុរថយន្តព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0877 បើកបរដោយឈ្មោះ ថំ ភារៈ ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិសាលាកំរើក ឃុំ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ គេចមិនទាន់ក៏ជ្រុលបុកពីចំហៀង ម៉ូតូ ហុងដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ ស្ពឺ 1H-0564 ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះរងរបួសបែកប្រអប់ជើងស្តាំ ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមណ្ឌលសុខភាព កំពង់សិលា រួចបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចធ្វើវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាពេលក្រោយ។
គួររំលឹកថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែររវាងរថយន្ដពីរគ្រឿងនៅចំណុចចន្លោះគីឡូ១៣៤-១៣៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងនោះបណ្ដាលឲ្យមានអ្នករងរបួសចំនួន៣នាក់ និងខូចខាតរថយន្ដពីរគ្រឿងផងដែរ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


