ព័ត៌មានជាតិ
អគារពហុព្យាបាលកម្ពស់៨ជាន់ នៅមន្ទីរពេទ្យព្រះអង្គឌួង នឹងសាងសង់រួចរាល់នៅខែសីហាខាងមុខនេះ
អគារពហុព្យាបាលមានកម្ពស់៨ជាន់ដ៏ថ្មីសន្លាងមួយទៀត ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង នឹងសាងសង់រួចរាល់នៅខែ
សីហា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីបម្រើដល់ការព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែមិថុនា នេះថា អគារពហុព្យាបាលដែលមានកម្ពស់៨ជាន់នេះ បានចាប់ផ្តើមសាងសង់កាលពីខែមេសា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២២ខាងមុខនេះ ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាល។ លោកសាស្ត្រាចារ្យបានបន្តថា បច្ចុប្បន្ន អគារពហុព្យាបាលនេះសាងសង់សម្រេចបាន៨០ភាគរយហើយ នៅសល់ពិដាន លាបថ្នាំ និងការបំពាក់នូវសម្ភារ និងបរិក្ខារប៉ុណ្ណោះ ។
លោកសាស្ត្រាចារ្យបានបន្តទៀតថា តាមគម្រោងអគារនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺដែលមកទទួលសេវានៅមន្ទីរពេទ្យកើនឡើងជាលំដាប់ព្រោះថាក្នុង១ថ្ងៃមន្ទីរពេទ្យបានទទួលអ្នកជំងឺមកពិគ្រោះជំងឺក្រៅប្រមាណពី១៣០០ទៅ១៥០០នាក់ ដែលភាគច្រើនជាប្រជាពលរដ្ឋទូទៅនិងកម្មកររោងចក្រនិងវះកាត់ជាមធ្យមក្នុង១ថ្ងៃចំនួន១៣០នាក់ ក្នុងនោះវះកាត់ភ្នែក ត្រចៀក ច្រមុះ និងបំពង់កប្រមាណ១០០នាក់។

លោកសាស្ត្រាចារ្យបានបន្ថែមថា បច្ចុប្បន្ននេះមន្ទីរពេទ្យមានអគារថ្មីសន្លាងចំនួន៣រួចមកហើយ គឺទី១អគារព្យាបាលភ្នែកមានកម្ពស់ ៣ជាន់ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ទី២អគារត្រចៀក ច្រមុះបំពង់ក កម្ពស់ ៥ជាន់តម្លៃ ៨ លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងអគារកម្ពស់៥ជាន់ដែលជាថវិការបស់រដ្ឋសម្រាប់ព្យាបាលជំងឺទូទៅដែលមានគ្រែសរុប៥៣០គ្រែ ខណៈកាលពីឆ្នាំ២០០៨ មន្ទីរពេទ្យមានគ្រែត្រឹមតែ៨០គ្រែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលអគារកម្ពស់៨ជាន់ដាក់ដំណើរការនឹងធ្វើឱ្យចំនួនគ្រែកើនឡើងដល់ទៅ៧៣០គ្រែ។
លោកនាយកមន្ទីរពេទ្យបានបញ្ជាក់ថា នៅពេលសាងសង់អគារបានរួចរាល់នោះ នឹងធ្វើឱ្យមន្ទីរពេទ្យព្រះអង្គឌួងក្លាយជាមន្ទីរពេទ្យរដ្ឋមួយទំនើបក្នុងចំណោមមន្ទីរពេទ្យរដ្ឋផ្សេងៗទៀតពិសេសជួយក្នុងការសម្រួលដល់ការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យផ្ទាល់តែម្តងពិសេសជួយបំពេញការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក៏ដូចជាបង្កើនគុណភាពសេវាកម្មក្នុងមន្ទីរពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។ព្រោះថាជាគោលការណ៍មន្ទីរពេទ្យបានកំណត់ថាក្នុង១ថ្ងៃត្រូវពិនិត្យអ្នកជំងឺម្នាក់ឱ្យចប់សព្វគ្រប់តែម្តងទាំងការពិគ្រោះ ថតឆ្លុះមើលឈាមមុននឹងដាក់កម្មវិធីវះកាត់លើកលែងតែក្នុងករណីអ្នកជំងឺវះកាត់ខ្លះដែលមានជំងឺប្រចាំកាយច្រើនដូចជាជំងឺលើសឈាមជំងឺទឹកនោមផ្អែមឬជំងឺបេះដូងដែលទាមទារឱ្យព្យាបាលជំងឺទាំងនោះបានធូរស្រាលសិនទើបអាចធ្វើការវះកាត់បានទោះបីជាអ្នកជំងឺក្រីក្រកម្មកររោងចក្រឬអ្នកជំងឺទូទៅក៏ដោយត្រូវអនុវត្តដោយស្មើភាពគឺក្នុង១ថ្ងៃត្រូវមើលឱ្យចប់។

លោកនាយកមន្ទីរពេទ្យបានអះអាងថាការធ្វើបែបនេះគឺលោកមិនចង់ឱ្យអ្នកជំងឺត្រូវរង់ចាំយូរច្រើនថ្ងៃដែលធ្វើឱ្យពួកគាត់ត្រូវចំណាយពេលវេលានិងថវិកាច្រើនក្នុងការស្នាក់នៅនិងហូបចុកទម្រាំបានវះកាត់ឬដឹងលទ្ធផលប្រភេទជំងឺរបស់ពួកគាត់នោះទេ៕
អត្បទសំ
អឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១៧ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


