សេដ្ឋកិច្ច
ថវិកាប្រមាណ ៤៥លានដុល្លារ ហូរចេញពីកម្ពុជា តាមរយៈការនាំចូលសូត្រ ៤០០តោនក្នុងមួយឆ្នាំ
ទំហំថវិកាប្រមាណ ៤៥លានដុល្លារ បានហូរចេញពីកម្ពុជា ទៅកាន់បរទេសជារៀងរាល់ឆ្នាំ តាមរយៈការនាំចូលសូត្រប្រមាណ ៤០០តោន ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សានៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិតបញ្ជាក់ថា ការនាំចូលនេះ ដោយសារកម្ពុជា មិនទាន់អាចផលិតសូត្របានដោយខ្លួនឯង។ លោកបណ្ឌិតបន្តថា« ហេតុអ្វីខ្មែរយើងដោះស្រាយបញ្ហានេះមិនបាន យើងបានធ្វើមជ្ឈមណ្ឌលមួយនៅសាលាភូមិន្ទភ្នំពេញហើយ តាំងពី៥ឆ្នាំមុន នឹងបានបង្រៀនខ្មែរថែមទៀត»។
លោកបណ្ឌិត បានបង្កើតក្រុមការងារ និងមជ្ឈមណ្ឌល ខ្មែរសៀល សេនធើ(Khmer Silk Center) នៅទីតាំងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍវិស័យនេះ។ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស ដែលបានបង្កើតឡើង មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងកិច្ចការងារនេះ ហើយកំពុងដំណើរការទៅមុខ។ ជាក់ស្តែងលោកបណ្ឌិត ម៉ី កល្យាណ សង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ២០ឆ្នាំកន្លងទៅ លើវិស័យសូត្រ នឹងទទួលបានលទ្ធផលនៅចុងឆ្នាំ ២០២២ខាងមុខនេះ។
លោកបណ្ឌិត ម៉ី កល្យាណ បានបង្កើតក្រុមការងារដាំដើមមន នៅខេត្តមណ្ឌលគិរី រយៈពេល ២ឆ្នាំមកហើយ។ ខេត្តរតគិរី ជាខេត្តនៅភូមិភាគឦសាន្ត មានអាកាសធាតុត្រជាក់អំណោយផលក្នុងការដាំមន និងចិញ្ចឹមដង្កូវនាង។
លោកបណ្ឌិត បានឱ្យដឹងដូច្នេះថា « ក្រៅពីដង្កូវនាង ដើម្បីធ្វើសូត្រ សព្វថ្ងៃយើងក៏មានមន ដែលល្អៗ ហើយយើងក៏មានម៉ាស៊ីនសម្រាយសូត្រដែរ ដែលអង់គ្លេសគេហៅ R&D (Research and Development)… ការស្រាវ និងអភិវឌ្ឍនេះ គឺជារឿងសំខាន់ មានន័យថា យើងស្វែងរកប្រជាពលរដ្ឋ និងវិស័យឯក សហការក្នុងការធ្វើរឿងនេះ ដោយយើងឱ្យមនទៅគាត់ដាំ និងដង្កូវនាងគាត់ចិញ្ចឹម ដើម្បីបានសម្បុកដង្កូវនាង សម្រាប់ផ្គត់ផ្គង់ទីផ្សារ»។
បើតាមការស្រាវជ្រាវរបស់លោកបណ្ឌិត ម៉ី កល្យាណ នៅកម្ពុជា ពុំទាន់មានការចិញ្ចឹមដង្កូវនាង និងធ្វើការលើកិច្ចការងារនេះច្រើននៅឡើយ។ តាមការសន្និដ្ឋាន នៅថ្ងៃខាងមុខ កម្ពុជា នឹងអាចផលិតសូត្របាន ចាប់ពី ១តោន ឡើងទៅតាមរយៈក្រុមការងារ ខ្មែរសៀល សេនធើ៕ ទួន សុផល
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង