ព័ត៌មានអន្ដរជាតិ
លោក Zelensky ៖ មិនមែនត្រឹម អ៊ុយក្រែន ទេ ប្រទេសអឺរ៉ុបផ្សេងទៀត ក៏នឹងរងអរិភាពពី រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថា មិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតក៏នឹងមានសកម្មភាពអរិភាពកាន់តែខ្លាំងពីរុស្ស៊ីដូចគ្នា ។
ក្នុងវីដេអូអនឡាញដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Zelenskyy បាននិយាយថា “ថ្ងៃចន្ទនេះជាសប្តាហ៍ប្រវត្តិសាស្ត្រដ៏ពិតប្រាកដនឹងចាប់ផ្តើម ។ រយៈពេលមួយសប្តាហ៍ហើយដែលយើងនឹងស្តាប់ចម្លើយពីសហភាពអឺរ៉ុបស្តីពីឋានៈបេក្ខភាពសម្រាប់អ៊ុយក្រែន” ។
កាលពីថ្ងៃសុក្រ ក្រុមប្រតិបត្តិអាវុធរបស់សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ឲ្យអ៊ុយក្រែនក្លាយជាបេក្ខជនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប ហើយមេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបក៏គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលក្នុងសប្តាហ៍នេះផងដែរ ។
ទន្ទឹមនោះវាក៏កើតឡើង ស្របពេលដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តក្នុងតំបន់ Donbas ហើយលោក Zelensky ក៏បាននិយាយអំពីស្ថានភាពនេះផងដែរថា “រុស្ស៊ីកំពុងប្រមូលផ្តុំកងកម្លាំងនៅក្នុងទីក្រុងគោលដៅ Kharkiv និងនៅក្នុងតំបន់ Zaporizhzhia” ។
ជាចុងក្រោយលោកប្រធានាធិបតីបញ្ជាក់ថា “កងទ័ពរុស្ស៊ីក៏បានប្រើប្រាស់កាំភ្លើងធំច្រើនបំផុតនៅទីនោះផងដែរ ។ ពួកគេបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈរបស់យើងម្តងទៀត ព្រោះពួកគេចង់ធ្វើឲ្យស្ថានភាពប្រេងឥន្ធនៈនៅក្នុងតំបន់កាន់តែអាក្រក់ទៅៗ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំងបញ្ជាការ អ៊ុយក្រែន ស្លាប់ឧត្តមសេនីយ៍ និងទាហានជាង ៥០ នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


