ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំងបញ្ជាការ អ៊ុយក្រែន ស្លាប់ឧត្តមសេនីយ៍ និងទាហានជាង ៥០ នាក់
ក្រសួងការពារជាតិទីក្រុងមូស្គូបានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាវាចម្បាំងរុស្ស៊ីបានបាញ់មីស៊ីលនាំផ្លូវ Kalibr កម្ទេចមជ្ឈមណ្ឌលបញ្ជាការរបស់អ៊ុយក្រែន ដោយបានសម្លាប់ឧត្តមសេនីយ៍ និងនាយទាហាននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនជាង ៥០ នាក់ ។

ការវាយប្រហារនេះបានកើតឡើងនៅជិតភូមិ Shirokaya Dacha ក្នុងតំបន់ Dnepropetrovsk ដោយមីស៊ីលបានហោះបុកបរិវេណមួយកន្លែងដែលមេបញ្ជាការនៃអង្គភាពអ៊ុយក្រែនជាច្រើនរូបបានប្រមូលផ្តុំសម្រាប់កិច្ចប្រជុំមួយ ។
ក្រសួងបានបន្ថែមថា កាំជ្រួចមីស៊ីល Kalibr ក៏បានបំផ្លាញយន្តហោះ M777 ចំនួន ១០ គ្រឿង និងរថពាសដែកដល់ទៅ ២០ គ្រឿងដែលទើបត្រូវបានបញ្ជូនពីលោកខាងលិច ហើយត្រូវបានរក្សាទុកនៅក្នុងអគាររោងចក្រមួយកន្លែងនៅភាគខាងត្បូងទីក្រុង Nikolayev ។

គួររម្លឹកថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនកាលពីចុងខែកុម្ភៈ បន្ទាប់ពីការបរាជ័យរបស់ក្រុងកៀវក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានចុះហត្ថលេខាជាលើកដំបូងក្នុងឆ្នាំ ២០១៤ និងការទទួលស្គាល់របស់ទីក្រុងមូស្គូចំពោះសាធារណរដ្ឋ Donetsk និង Lugansk ក្នុងតំបន់ Donbas ។
ចាប់តាំងពីពេលនោះមក វិមានក្រឹមឡាំងបានទាមទារឲ្យអ៊ុយក្រែនប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដែលមិនចូលរួមក្នុងប្លុកយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយទីក្រុងកៀវក៏បានលើកឡើងដែរថា ការវាយលុករបស់រុស្ស៊ីគឺមិនមានការបង្កហេតុទាំងស្រុងនោះទេ ហើយបានបដិសេធការអះអាងថា អ៊ុយក្រែនមានគម្រោងប្រើកម្លាំងដណ្តើមយកសាធារណរដ្ឋទាំងពីរនេះមកវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ុយក្រែន កំពុងការពារបានយ៉ាងរឹងមាំពីការវាយលុករបស់ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


