ព័ត៌មានជាតិ
គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ រៀបចំពិធីអបអរសារទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២
ឧត្ដរមានជ័យ ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ និងឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលភោជនីយដ្ឋានវណ្ណការការ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

កម្មវិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម គណ:ប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរង នៃគណៈភិបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ លោកប្រធាន-អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត លោកស្នងការរងនគរបាលខេត្ត លោក ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ស្រុក-ក្រុង លោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុក-ក្រុង ទាំង៥ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងសមាជិកសមាគមអតីតយុទ្ធជនមកពីតាមបណ្ដាស្រុក-ក្រុងទាំង៥ ចំនួន៣០០នាក់។

នៅក្នុងឱកាសនោះ អភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភជូនដល់ អ៊ុ ពូ មីង បងប្អូនអតីតយុទ្ធជនខេត្តឧត្ដរមានជ័យទាំង៣០០នាក់ នូវ អង្ករ២៥គីឡូចំនួន០១បេ មីចំនួន០១ កេះ ត្រីខចំនួន១យួរ និងថវិកា ៥០០០០ រៀល ផងដែរ។

ការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ ២១ មិថុនា ២០២២ ដែលបានប្រព្រឹត្តនាឱកាសដ៏មានតម្លៃវិសេសវិសាលនេះ គឺធ្វើឡើងដើម្បីផ្ដល់កិត្ដិយសដ៏ស័ក្តិសមចំពោះការរំឭកអំពីវីរភាព នៃ ស្មារតីតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់ អ៊ុ ពូ មីង បងប្អូនអតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុ ភូមិ និងជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្ដម ព្រមទាំងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្ដិសាស្ដ្រជាតិ ហើយត្រូវបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ៕
ដោយ ៖ ចាន់ ធី










-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


