ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្ដេជ្ញាយកទីក្រុងធ្លាក់ក្នុងកណ្ដាប់ដៃ រុស្ស៊ី ទាំងអស់មកវិញ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្តេជ្ញាថានឹងយកឈ្នះ ក៏ដូចជាដណ្ដើមបានទីក្រុងទាំងអស់ដែលកងកម្លាំងរុស្ស៊ីគ្រប់គ្រងមកវិញ បន្ទាប់ពីទីក្រុងយុទ្ធសាស្ត្រ Severodonetsk ភាគខាងកើតត្រូវបានកាន់កាប់ទាំងស្រុងដោយរុស្ស៊ី ។

ការប្ដេជ្ញារបស់លោក Zelensky កើតឡើង បន្ទាប់ពីប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ឥឡូវនេះត្រូវបានដាក់ពង្រាយ និងវាយប្រហារគោលដៅនានានៅតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងប្រទេស ។
ទោះយ៉ាងណាលោកក៏បានទទួលស្គាល់ផងដែរថា កងកម្លាំងរុស្សីបាននឹងកំពុងវាយសម្រុកទៅមុខលើទីក្រុង Severodonetsk និងទីក្រុងឆ្លងកាត់ទន្លេ Lysychansk ក្នុងគោលបំណងដើម្បីគ្រប់គ្រងទាំងស្រុងនៃតំបន់ Luhansk ភាគខាងកើតបំផុត ។

លោក Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេលតែកន្លះថ្ងៃប៉ុណ្ណោះ កាំជ្រួចមីស៊ីលរុស្ស៊ីចំនួន ៤៥ គ្រាប់បានវាយប្រហារតំបន់ធំៗ រួមទាំងតំបន់ភាគខាងជើង ភាគខាងត្បូង និងភាគខាងលិចនៃប្រទេសរបស់លោក ។
ជាចុងក្រោយលោកប្រធានាធិបតី Zelenskyy ក៏បានអំពាវនាវឲ្យបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ក៏ដូចជាឲ្យពន្លឿនជំនួយយោធាពីលោកខាងលិចផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ្នកចង់ចុះឈ្មោះចូលប្រយុទ្ធឲ្យ រុស្ស៊ី នៅ អ៊ុយក្រែន ត្រូវធ្វើតាមលក្ខខណ្ឌ ៣ យ៉ាងនេះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន