ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ វៀតណាម ៤០០ នាក់ចាញ់បោកមកធ្វើការខុសច្បាប់នៅ កម្ពុជា ត្រូវជួយសង្គ្រោះត្រឡប់ទៅវិញ
អាជ្ញាធរវៀតណាម និងកម្ពុជា បានសហការគ្នាបញ្ជូនពលរដ្ឋវៀតណាម ៤០០ នាក់ដែលត្រូវបានបោកបញ្ឆោតលក់មកកម្ពុជាត្រឡប់ទៅស្រុកកំណើតវិញ ខណៈមកទល់ពេលនេះអាជ្ញាធរទាំងពីរក៏បានធ្វើការរួមគ្នាដើម្បីផ្ទៀងផ្ទាត់ករណីដែលជនជាតិវៀតណាមត្រូវបានក្រុមជួញដូរមនុស្សនាំមកកម្ពុជាផងដែរ ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានប្រាប់សារព័ត៌មានកាលពីថ្ងៃអាទិត្យថា បន្ទាប់ពីមានកិច្ចសហការគ្នានេះ ជនជាតិវៀតណាមជិត ៤០០ នាក់ត្រូវបានជួយសង្គ្រោះ និងនាំយកមកកាន់ប្រទេសកំណើតវិញ ។
មួយរយៈចុងក្រោយនេះមានជនជាតិវៀតណាមជាច្រើនត្រូវបានបោកបញ្ឆោតឲ្យមកធ្វើការនៅកម្ពុជា ហើយក្នុងករណីភាគច្រើននៃការជួញដូរទាំងនោះបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook រួមជាមួយកម្មវិធីផ្ញើសារ និងហៅទូរសព្ទរបស់វៀតណាមឈ្មោះ Zalo ដោយផ្តោតលើមនុស្សគ្រប់អាយុធ្វើការ ប៉ុន្តែមិនមានការងារច្បាស់លាស់ ដោយបានសន្យាថានឹងមានការងារធ្វើបានប្រាក់ខែរហូតដល់ខ្ទង់រាប់ពាន់ដុល្លារ ។
ជាធម្មតា ជនរងគ្រោះត្រូវបានរត់ពន្ធចូលមកកម្ពុជាជាលក្ខណៈក្រៅផ្លូវការ ហើយត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនបរទេស ហើយម្ចាស់ក្រុមហ៊ុនបានស្នើបុគ្គលិកវៀតណាមរបស់ពួកគេឲ្យបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗដែលក្លែងបន្លំជាគេហទំព័រពាណិជ្ជកម្ម ឬវេទិកាវិនិយោគហិរញ្ញវត្ថុដើម្បីប្លន់អតិថិជនដោយគ្មានការសង្ស័យ ។

ទន្ទឹមនោះ បើមានកម្មករវៀតណាមណាម្នាក់មិនព្រមធ្វើតាម ពួកគេនឹងរងការវាយដុំ ក៏ដូចជាបង្អត់អាហារជាដើម ខណៈក្នុងករណីផ្សេងទៀត អ្នករត់ពន្ធមកកម្ពុជារួមមានស្ត្រីវ័យក្មេងត្រូវបានបង្ខំឲ្យធ្វើជាស្ត្រីពេស្យាចារ ។
ស្របពេលជាមួយគ្នានេះ ជនរងគ្រោះបានប្រាប់ប៉ូលិសថា អ្នកណាដែលចង់ត្រឡប់ទៅប្រទេសវៀតណាមវិញត្រូវតែទាក់ទងក្រុមគ្រួសាររបស់ពួកគេជាមុនសិន ហើយបង់ប្រាក់ធានាក្នុងចន្លោះប្រហែល ៨០ ទៅ ១០០ លានដុង (៣,៤៤៦ ដុល្លារ) ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ ប្រុងប្រយ័ត្ន! ប្រទេសជាប់ កម្ពុជា រកឃើញ អូមីក្រុង ពូជថ្មីដែលល្បីឆ្លងកាន់ តែខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


