ព័ត៌មានអន្ដរជាតិ
រលំអគារនៅឥណ្ឌាសម្លាប់មនុស្សហោចណាស់១៩នាក់
ហោចណាស់មនុស្ស១៩នាក់ត្រូវបានសម្លាប់ក្នុងការបាក់រលំអគារកម្ពស់៤ជាន់មួយកន្លែងនៅក្នុងទីក្រុងពាណិជ្ជកម្មឥណ្ឌា Mumbai កាលពីយប់ថ្ងៃចន្ទ ទី២៧ ខែមិថុនានេះ។
មន្ត្រីមូលដ្ឋានបាននិយាយថា សំណង់ដែលមានទីតាំងនៅភាគកណ្តាលទីក្រុងបានដូលរលំនៅពាក់កណ្តាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ។ មនុស្ស៤នាក់ត្រូវបានជួយសង្គ្រោះកាលពីល្ងាចថ្ងៃអង្គារ៍ ហើយក្រុមរុករកបានយកសព១៩ចេញពីគំនរបាក់បែក។

អ្នកនាំពាក្យកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិម្នាក់បាននិយាយថា ៖«ការរុករក និងការជួយសង្គ្រោះនៅបន្តដំណើរការ» ប៉ុន្តែការរុករកជួបការលំបាកដោយសារភ្លៀងធ្លាក់ខ្លាំង។
អាជ្ញាធរក្រុងបាននិយាយថា ហោចណាស់៦នាក់ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតគឺអាយុចន្លោះ១៨ឆ្នាំ និង២១ឆ្នាំ។
ភ្លៀងមូសុងធ្លាក់ខ្លាំងចាប់ពីខែមិថុនា ដល់ខែកញ្ញាដែលបានធ្វើឲ្យការដួលរលំអគារមិនមែនជារឿងចម្លែកនៅប្រទេសឥណ្ឌាក្នុងរយៈពេលនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន