KPT+
កំហុស ៥ យ៉ាង អ្នកតែងធ្វើពេលកំណត់គោលដៅជីវិត
នៅពេលដែលមនុស្សកាន់តែអាយុច្រើន នោះនឹងត្រូវប្រឈមមុខជាមួយនឹងជម្រើសផ្សេងៗ ដើម្បីអាចរស់នៅបាន។ ចាប់ផ្តើមពីការអប់រំ ការងារ ដល់បំណងប្រាថ្នាផ្សេងៗនាពេលអនាគត ដែលជារឿយៗត្រូវការពេលវេលា និងការរៀបចំច្រើន។
យ៉ាងណាមិញ រឿងដែលបានរៀបរាប់ខាងលើ មិនអាចទៅរួចទេ ប្រសិនបើអ្នកមិនមានគោលបំណងច្បាស់លាស់ក្នុងជីវិត។ ដូច្នេះហើយ នេះគឺជាកំហុសទាំង ៥ ដែលគួរតែកែប្រែចេញ ប្រសិនបើកំពុងកំណត់គោលដៅជីវិត។
១ តែងមានអារម្មណ៍ថាមិនប្រាកដប្រជា ការកំណត់គោលបំណងជីវិត គួរតែធ្វើឲ្យបានល្អតាមដែលអាចធ្វើទៅបាន ។ ព្រោះបើអ្នករកមិនឃើញគោលដៅច្បាស់លាស់ វាអាចធ្វើឲ្យមានអារម្មណ៍មិនច្បាស់លាស់ និងច្របូកច្របល់។ កុំបណ្ដោយឲ្យរឿងនេះកើតឡើង ហើយព្រងើយកន្តើយ។ ការរស់នៅមិនមានគោលដៅ នោះជីវិតនឹងពោរពេញដោយការព្រួយបារម្ភ និងការថប់បារម្ភក្នុងការអនុវត្តសកម្មភាពប្រចាំថ្ងៃ។ ត្រូវតែមានសំណួរនៅក្នុងខួរក្បាល ពោលគឺថា តើអ្វីដែលអ្នកបានធ្វើត្រឹមត្រូវឬអត់។
២ ការភ័យខ្លាចហួសហេតុ នៃអ្វីដែលនឹងកើតឡើង កំហុសបន្ទាប់ដែលកើតឡើងជាញឹកញាប់ គឺការភ័យខ្លាចមុនពេលកំណត់គោលដៅ។ ជាការពិត ផែនការដ៏ល្អបំផុតមិនត្រូវបំបែកចេញពីបញ្ហាដែលនឹងមានវត្តមាននៅតាមផ្លូវឆ្លងកាត់ដំណើរការនោះទេ។ ទោះបីជាវាមិនងាយស្រួលក៏ដោយ ក៏វានៅតែអាចស្វែងរកដំណោះស្រាយបាន នៅពេលដែលកំហុសកើតឡើងពិតប្រាកដ។ វាជារឿងធម្មតាទេ ក្នុងការមានអារម្មណ៍ភ័យខ្លាច ប៉ុន្តែប្រសិនបើអ្នកតែងតែភ័យខ្លាចអំពីរឿងនាពេលអនាគតដែលមិនចាំបាច់នឹងកើតឡើងនោះ ចាំបាច់ត្រូវកែតំរូវជាបន្ទាន់។ នៅពេលអ្នកមានអារម្មណ៍ភ័យខ្លាចនៅពេលចាប់ផ្តើម ឱកាសដែលអ្នកនឹងមិនឆ្ពោះទៅមុខ ហើយស្ថិតក្នុងតំបន់ដដែល។ តាមពិតទៅ អ្នកត្រូវតែបន្តហ៊ានសាកល្បងអ្វីដែលថ្មី។

៣ ពិបាកក្នុងការធ្វើការសម្រេចចិត្ត អ្នកត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះជម្រើសដែលបានធ្វើ ឬបានសម្រេចចិត្ត។ អ្នកមិនចាំបាច់បារម្ភទេ ប្រសិនបើវាមិនត្រូវនឹងការរំពឹងទុករ ដរាបណាអ្នកប្រាកដក្នុងចិត្តនៅដើមដំបូងថា អ្វីៗនឹងសម្រេចបានល្អបំផុត។ មិនចាំបាច់ប្រញាប់ពេក ដើម្បីយកវា ចូរគិតដោយស្ងប់ស្ងាត់។ នៅពេលអ្នកពិបាកសម្រេចចិត្ត ព្យាយាមពិភាក្សាជាមួយមនុស្សជិតស្និទ្ធបំផុត ដែលអាចទុកចិត្តបាន។ ការស្គាល់ខ្លួនឯង ក៏អាចជាដំណោះស្រាយជំនួសផងដែរ។
៤ រុញខ្លួនឯងញឹកញាប់ពេក ទើបអ្នកមិនបានសម្រាកគ្រប់គ្រាន់ ការកំណត់គោលបំណងជីវិតមិនមែនជាការងាយស្រួលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នោះមិនមានន័យថាអ្នកបង្ខំខ្លួនឯងឲ្យគិត និងពិចារណាគ្រប់រឿងទាំងអស់ក្នុងរយៈពេលដ៏ខ្លីនោះទេ។ សូមព្យាយាមសម្រាកមួយរយៈ ខណៈពេលដែលមានថាមពលឡើងវិញ ប្រសិនបើចាំបាច់។ ភាពនឿយហត់ មិនធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលទេ ហើយគិតឲ្យកាន់តែច្បាស់ យ៉ាងជាក់លាក់ក្នុងការកំណត់អ្វីគ្រប់យ៉ាង អ្នកត្រូវតែស្ងប់ស្ងាត់ និងពោរពេញដោយការអត់ធ្មត់។
៥ ប្រើដើម្បីប្រៀបធៀបខ្លួនឯង ជាមួយនឹងសមិទ្ធផលរបស់អ្នកដទៃ ជីវិតមនុស្សម្នាក់ៗគឺខុសគ្នា គ្មាននរណាដូចគ្នាទេ។ កំណែនៃសុភមង្គលរបស់អ្នក គឺមិនចាំបាច់ដូចគ្នានឹងអ្នកផ្សេងទៀត។ ដូចជាដំណើរនៃភាពជោគជ័យដែលយើងត្រូវដើរ ពិតណាស់វាខុសពីមនុស្សជុំវិញខ្លួន ដែលអ្នកគិតថាជោគជ័យក្នុងរយៈពេលដ៏ខ្លី។ មានតែអ្នកទេដែលដឹង និងជឿជាក់លើសមត្ថភាពខ្លួនឯង។ យើងគឺអស្ចារ្យនៅក្នុងកំណែផ្ទាល់ខ្លួនរបស់យើង មិនមែនស្តង់ដារដ៏អស្ចារ្យរបស់អ្នកដទៃឡើយ។ សូមបញ្ឈប់ការប្រៀបធៀបដំណើរការ និងភាពជោគជ័យរបស់ពួកគេ ក្នុងការកំណត់គោលដៅជីវិត ប្រសិនបើអ្នកមិនចង់មានអារម្មណ៍ថាមានបន្ទុក។ ព្រោះពេលអ្នកប្រៀបធៀបខ្លួនឯង វាដូចគ្នានឹងការមើលស្រាលសមត្ថភាពខ្លួនឯង។

សរុបជារួម ទោះបីជាការកំណត់គោលដៅជីវិតក៏ដោយ វាតែងតែពាំនាំនូវឧបសគ្គជាច្រើន ដែលយើងត្រូវតែឆ្លងកាត់។ ប៉ុន្តែ អ្នកក៏មិនគួរបោះបង់ដោយងាយ ដោយសារតែនៅពេលដែលអ្នកខុស ក្នុងការកំណត់គោលដៅជីវិតឡើយ។
សូមជូនពរឲ្យមិត្តអ្នកអានដែលអានអត្ថបទនេះ ឆាប់សម្រេចបានជោគជ័យ ដែលព្រាងទុក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្វីទៅជាការកោតសរសើរ? មានអត្ថន័យយ៉ាងណាដែរ?
ចុចអាន៖៥ យ៉ាងរៀនបណ្ដុះបណ្ដាលចិត្តឲ្យរឹងមាំ បើទោះបីជាឧបសគ្គធំដូចភ្នំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


