ព័ត៌មានជាតិ
ACU តម្រូវឱ្យមន្រ្តីក្រុមប្រឹក្សាឃុំ/សង្កាត់ទើបជាប់ឆ្នោតថ្មី មកប្រកាសទ្រសម្បត្តិ និងបំណុល
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានណែនាំឱ្យ មន្រ្តីក្រុមប្រឹក្សាឃុំ/សង្កាត់ទើបជាប់ឆ្នោតថ្មី មកប្រកាសទ្រសម្បត្តិ និងបំណុលរបស់ខ្លួន។
ការណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី ១៣ អាណត្តិទី ៣ កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពុករលួយ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនោះ អង្គភាព ACU បានណែនាំឱ្យនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រៀមរៀបចំឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានចំនួនសរុប ៩ ៣៨៩ រូប ក្នុងនោះទទួលតំណែងថ្មីចំនួន ៤ ៧៥៧ រូប និងចប់អាណត្តិ ៤ ៦៣២ រូប។
នៅក្នុងកិច្ចប្រជុំនោះបានបញ្ជាក់ថា នៅក្នុងខែមីថុនា ឆ្នាំ ២០២២ មានមន្រ្តីជាប់កាតព្វកិច្ច និងបំណុលចំនួន ១៩៣ រូបបានចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ក្នុងនោះមានមន្រ្តីតែងតាំង ១៦០ រូប និងមន្រ្តីលាឈប់ពីការងារ ចប់អាណត្តិ ចូលនិវត្តន៍ និងបញ្ឈប់ពីការងារចំនួន ៣៣ រូប។
ក្រៅពីនេះ អង្គភាព ACU ក៏បាន និងកំពុងពិនិត្យពាក្យបណ្តឹងចំនួន ២៥ និងពាក្យបណ្តឹងចំនួន ២៧ កំពុងស្រាវជ្រាវដល់មូលដ្ឋាន ក្នុងនោះមានពាក្យបណ្តឹងចំនួន ១០ មិនពាក់ព័ន្ធនឹងអំពើពុករលួយ៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង