ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ការដណ្ដើមយកតំបន់ Luhansk ជាជ័យជម្នះចុងក្រោយរបស់ រុស្ស៊ី
លោក Oleksiy Arestovych ទីប្រឹក្សារបស់ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការដណ្តើមកាន់កាប់តំបន់ Luhansk របស់រដ្ឋាភិបាលទីក្រុងមូស្គូគឺជា “ជ័យជម្នះចុងក្រោយសម្រាប់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន” ។

លោក Arestovych បាននិយាយនៅក្នុងការបង្ហោះតាមអ៊ីនធឺណិតថា “ទាំងនេះគឺជាទីក្រុងដែលមានទំហំមធ្យមប៉ុណ្ណោះ ។ រុស្ស៊ីបានចំណាយពេលរហូតដល់ ៩០ ថ្ងៃ ពោលចាប់ពីថ្ងៃទី ៤ ខែមេសា ដល់ថ្ងៃទី ៤ ខែកក្កដា ហើយក៏មានការខាតបង់ច្រើនសន្ធឹកសន្ធាប់ផងដែរ” ។
លោក Arestovych បញ្ជាក់ថា ក្រៅពីសមរភូមិសម្រាប់តំបន់ Donetsk, អ៊ុយក្រែនក៏ត្រៀមនឹងចាប់ផ្តើមការវាយលុកតបទៅកងកម្លាំងរុស្ស៊ីនៅភាគខាងត្បូងនៃប្រទេសផងដែរ ។

លោកបាននិយាយថា “ការដណ្តើមយកទីក្រុងនានានៅភាគខាងកើត មានន័យថា ៦០ ភាគរយទៅហើយនៃកងកម្លាំងរុស្ស៊ីបានប្រមូលផ្តុំគ្នានៅទីនោះ ហើយរុស្ស៊ីនឹងពិបាកសម្រាប់ការប្តូរទិសទៅភាគខាងត្បូង” ។
ជាចុងក្រោយលោក Arestovych សង្ឃឹមថា “កងកម្លាំងរុស្ស៊ីនឹងមិនអាចចូលតំបន់ភាគខាងត្បូងបានទៀតទេ ដោយសារតែពួកគេបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការវាយប្រហារទីក្រុង Severodonetsk និង Lysychansk ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


