ជីវិតកម្សាន្ដ
Charlie Puth ចេញមុខឆ្លើយតប ក្រោយគេថាចម្រៀងថ្មីជាមួយ Jungkook ជាបទស្រឡាញ់ភេទដូចគ្នា
បន្ទាប់ពីលេចឮពាក្យពាក្យចចាមអារ៉ាមទាក់ទងនឹងបទថ្មី “Left and Right” ជាបទច្រៀងអំពីបុរសស្រឡាញ់បុរសដូចគ្នា រួចមក កាលពីថ្ងៃទី៤ ខែកក្កដានេះ Charlie Puth ចេញមុខមកឆ្លើយតប ស្រាយចម្ងល់ហ្វេនហើយ។

ក្រោយពីបទ “Left and Right” ចេញផ្សាយកាលពីចុងខែមុន អ្នកគាំទ្រមានការរំភើបជាខ្លាំងដែល Charlie Puth និង Jungkook បានសហការគ្នា ព្រោះខែមិថុនាត្រូវបានគេដឹងថា ជាខែ Pride Month។ ដោយសារមូលហេតុនេះ អ្នកគាំទ្រសង្ស័យបទថ្មីច្រៀងលើកទឹកចិត្តអ្នកស្រឡាញ់ភេទដូចគ្នា។
ពាក់ព័ន្ធនឹងចម្ងល់ហ្វេនមួយនេះដែរ Charlie Puth មិនបានប្រកែកថាវាជារឿងមិនពិតនោះទេ ប៉ុន្តែលោកក៏មិនបាននិយាយចំៗថាបទនេះជាបទច្រៀងពីការស្រឡាញ់ភេទដូចគ្នាដែរ។ នេះបើតាមការចែករំលែកនៅលើ Instagram Story របស់លោក Charlie Puth។

គួររំលឹកថា បទ “Left and Right” បានទម្លាក់កាលពីថ្ងៃទី២៤ ខែមិថុនា ហើយបានជាប់ចំណាត់ថ្នាក់កំពូល iTunes Top Songs នៅក្នុងប្រទេស និងតំបន់ចំនួន ៩៣ នៅថ្ងៃបន្ទាប់។ វីដេអូចម្រៀងនេះក៏ទទួលបានការចូលមើលជាង ១០លានដងផងដែរ ក្រោយពេលចេញផ្សាយ ១២ម៉ោងប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី៥ ខែកក្កដា ត្រឹមតែជាងមួយសប្តាហ៍ បន្ទាប់ពីការចេញផ្សាយបទ “Left and Right” ត្រូវបាន stream ជាង ៥០លានដងផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ ក្រោយស្ងប់ស្ងាត់រឿងអាស្រូវ Seo Ye Ji ត្រឡប់មកវិញ កាន់តែកាចជាងមុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


