ព័ត៌មានជាតិ
សេចក្តីព្រាងផែនការសកម្មភាពដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា-ឡាវ នឹងត្រូវចុះហត្ថលេខានៅ ដើមឆ្នាំ២០២៣ ខាងមុខ
នៅដើមឆ្នាំ ២០២៣ខាងមុខ សេចក្តីព្រាងផែនការសកម្មភាពដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា-ឡាវ នឹងត្រូវចុះហត្ថលេខា។ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២។

លទ្ធផលនៃកិច្ចប្រជុំ បានឲ្យដឹងថា កិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ បានពិភាក្សាលើចំណុចសំខាន់ៗជាច្រើន ហើយសម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត ចំពោះវឌ្ឍនភាពនៃការបញ្ចប់ “សេចក្តីព្រាងផែនការសកម្មភាព សម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយូរអង្វែងឆ្នាំ ២០២៣-២០២៧” រវាងប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាក្នុងឱកាសគម្រោងដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសឡាវ នាដើមឆ្នាំ ២០២៣ ខាងមុខនេះ។
ជាមួយគ្នានោះ កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ ក៏បានឯកភាពបន្តរក្សាដំណើរទស្សនកិច្ច និងកិច្ចប្រជុំជាប្រចាំរវាងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អាជ្ញាធរ មូលដ្ឋាន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ឡាវ ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ កាលពីល្ងាចថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាសហប្រធាន៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


