ព័ត៌មានអន្ដរជាតិ
ជនដៃដល់យកកាំភ្លើងកែច្នៃសាហាវបំផុតបាញ់លោក Abe
ជនដៃដល់ក្នុងការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo បានរើសយកកាំភ្លើងដ៏សាហាវបំផុតក្នុងចំណោមកាំភ្លើងកែច្នៃជាច្រើនដើមផ្សេងទៀតដែលរូបគេបានផលិតឡើង ។

ប្រភពនៅក្នុងការស៊ើបអង្កេតបានប្រាប់ទូរទស្សន៍រដ្ឋ NHK ថា ជនដៃដល់ឈ្មោះ Yamagami Tetsuya បានផលិតកាំភ្លើងកែច្នៃជាច្រើនប្រភេទជាមួយបំពង់ដែករុំព័ទ្ធខាងក្រៅដោយស្គុត ហើយកាំភ្លើងទាំងអស់បានផលិតរួចរាល់ជាច្រើនខែមុន ។
ប៉ូលិសនិយាយថា នៅកន្លែងកើតហេតុ ពួកគេបានរកឃើញកាំភ្លើងកែច្នៃមួយដើមមានកាណុង ២ ប្រវែងប្រហែល ៤០ សង់ទីម៉ែត្រ និងទទឹង ២០ សង់ទីម៉ែត្រ ហើយក៏បានរឹបអូសកាំភ្លើងកែច្នៃស្រដៀងគ្នាមួយចំនួនទៀតដែលមានកាណុងពី ២ ទៅ ៦ កាណុងពីផ្ទះរបស់ជនសង្ស័យរូបនេះផងដែរ ។

ប៉ូលិសបញ្ជាក់ថា មុនកើតហេតុជនដៃដល់បានបញ្ចូលគ្រាប់កាំភ្លើងក្នុងបំពង់ដែកដែលគាត់បានទិញនៅលើអនឡាញ ហើយក្រោយមកដើរចូលបាញ់លោក Abe តែម្ដង ។
គួរបញ្ជាក់ថា ជនដៃដល់វ័យ ៤១ ឆ្នាំដែលជាអ្នករស់នៅទីក្រុង Nara ត្រូវបានចាប់ខ្លួនភ្លាមៗ និងចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត បន្ទាប់ពីបាញ់លោក Abe ពីខាងក្រោយ ខណៈពេលដែលគាត់កំពុងថ្លែងសុន្ទរកថានៅលើដងផ្លូវក្នុងទីក្រុង Nara កាលពីថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


