ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តី ស្រីលង្កា ព្រមចុះចេញពីតំណែង ខណៈសេដ្ឋកិច្ចកាន់តែ អាក្រក់ទៅៗ
នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានយល់ព្រមលាលែងពីតំណែង បន្ទាប់ពីមេដឹកនាំគណបក្សនៅក្នុងសភាបានទាមទារឲ្យទាំងលោក និងប្រធានាធិបតីដែលមានជម្លោះចុះចេញពីតំណែងនៅថ្ងៃដែលក្រុមបាតុករបានសម្រុកចូលវិមាន និងការិយាល័យរបស់ប្រធានាធិបតី ។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីលោក Dinouk Colambage បាននិយាយថា លោក Wickremesinghe បានប្រាប់មេដឹកនាំគណបក្សថា លោកនឹងលាលែងពីតំណែង នៅពេលដែលភាគីទាំងអស់បានយល់ព្រមលើការបង្កើតរដ្ឋាភិបាលថ្មី ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីបានកើតឡើង បន្ទាប់ពីការតវ៉ាដ៏ធំបំផុតដែលបានវាយលុកប្រទេសស្រីលង្កាកាលពីថ្ងៃសៅរ៍ ខណៈដែលមនុស្សរាប់ម៉ឺននាក់បានទម្លុះរនាំង និងចូលទៅកាន់វិមានរបស់លោកប្រធានាធិបតី Gotabaya Rajapaksa និងការិយាល័យនៅក្បែរនោះ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេប្រឆាំងនឹងមេដឹកនាំដែលទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Khaleej Times
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ