Connect with us

វប្បធម៌ ជំនឿ

“កាក់ប្រាក់” ក្នុងយល់សប្តិជាប្រផ្នូលពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុ

បានផុស

នៅ

ជំនឿអំពីការទស្សន៍ទាយរបស់ប្រជាជនខ្មែរមានច្រើនទម្រង់ណាស់។ ជាមួយគ្នាដែរ សុបិនជាផ្នែកមួយនៃជំនឿ ហើយសុបិនឃើញកាក់ប្រាក់ គឺជាសុបិនមួយដែលមនុស្សជាច្រើនតែងតែប្រើដើម្បីបកស្រាយអំពីប្រផ្នូលផ្សេងៗ។ សុបិននេះ ជារឿយៗផ្សារភ្ជាប់ទៅនឹងបញ្ហាហិរញ្ញវត្ថុរបស់ម្ចាស់សុបិន ខណៈវាត្រូវបានបកស្រាយដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិនសន្សំកាក់ប្រាក់

ទស្សន៍ទាយថា អ្នកនឹងទទួលបានទ្រព្យសម្បត្តិមកវិញយ៉ាងច្រើន ដោយការវិនិយោគ។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះ ​ចូរ​ប្រយ័ត្ន​នឹង​ការចំណាយលើមនុស្សជិតស្និទ្ធ។ កុំ​​ជឿ​ទុក​ចិត្ត​នរណា​ម្នាក់​ដោយ​ងាយពេក។ យ៉ាងណាមិញ​សម្រាប់​អ្នក​នៅ​លីវ សុបិន​នេះ​ត្រូវ​បាន​គេ​ជឿថា អតីតគូស្នេហ៍នឹងវិលត្រឡប់មកវិញ។

សុបិនរើសបានកាក់ប្រាក់

បើអ្នកណាសុំខ្ចីប្រាក់ កុំទាន់ឱ្យគេខ្ចី ព្រោះអ្នកនឹងមិនទទួលបានប្រាក់បង្វិលមកវិញនោះទេ ឬមិនអ៊ីចឹងទេ បើគេសងមកក្ដី អ្នកនិងកូនបំណុលអាចមានបញ្ហាជម្លោះនឹងគ្នា។ ក្នុងអំឡុងពេលនេះ ចូរត្រូវប្រយ័ត្នចំពោះការចំណាយប្រចាំថ្ងៃផងដែរ។ ចំណែក​ការងារ​និង​ជំនួញ​​អាច​រងសម្ពាធខ្លះដែរ ប៉ុន្តែ​បើមិនអន្ទះអន្ទែង ហើយរង់ចាំ​បន្តិច​ទៀត អ្នកនឹង​ឆ្លង​កាត់​ឧបសគ្គបាន។

សុបិនឃើញកាក់ប្រាក់រាយប៉ាយលើដី ឬឥដ្ឋ

អ្នកប្រហែលជាត្រូវខ្ជះខ្ជាយលុយយ៉ាងច្រើនលើរឿងដែលមិនសំខាន់។

សុបិនឃើញឱ្យកាក់ប្រាក់ទៅឱ្យនរណាម្នាក់

បកស្រាយ​ថា ​អ្នក​នៅ​លីវ​មាន​លាភ​សំណាង​ក្នុង​រឿង​ស្នេហា។ អ្នកនឹង​រក​ឃើញ​មិត្ត១០០ឆ្នាំ ​ដែល​មាន​ជំហរ​ហិរញ្ញវត្ថុ​ល្អ។​ ប្រសិនបើអ្នកទើបរៀបការរួច អ្នកនឹងមានកូនឆាប់ៗនេះហើយ។ ប្រសិនអ្នករកស៊ីជួញដូរ ឬម្ចាស់បំណុល នេះជាសញ្ញាល្អ ព្រោះកូនបំណុលនឹងយកប្រាក់មកសងអ្នកវិញ។

សុបិនជ្រុះបាត់កាក់ប្រាក់

សុបិននេះ មានន័យថា អ្នក​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​ការងារ ហើយវាអាចធ្វើឱ្យអ្នកនឿយហត់បន្តិច។ ដូច្នេះប្រសិនចង់ប្ដូរការងារ អំឡុងពេលនេះ មិនគួរប្ដូរការងារទេ។ យ៉ាងណាមិញ អ្នកដែលមានបញ្ហាសុខភាពយូរមកហើយ នឹងជាសះស្បើយពីជំងឺ៕

អត្ថបទ៖ សន្យា

ចុចអាន៖ យល់សប្តិឃើញ “កណ្ដុរ” ជាសញ្ញាជម្លោះនៅក្នុងគ្រួសារ

ចុចអាន៖ ដាក់កាក់ប្រាក់ក្នុងកាបូប ឬមានព្យួរនៅផ្ទះ ​ជានិមិត្តរូបហៅលាភសក្ការចូលឥតដាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៤៨ នាទីutes មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា២ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

Sokha Hotels

ព័ត៌មានពេញនិយម