ជីវិតកម្សាន្ដ
ទោះកំពុងស្ពាយជំងឺ Sammo Hung សុខចិត្តជិះរទេះរុញ មកបង្រៀនតួកុនស្រករក្រោយ
ទោះបីវ័យជ្រេហើយក៏ដោយ តារាក្បាច់គុន Sammo Hung នៅតែមិនបោះបង់វិស័យសិល្បៈចោល ដោយសុខចិត្តជិះរទេះរុញមកបង្រៀនកូនសម្ដែងកុន ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងស្ងើចសរសើរគ្រប់គ្នា។

Sammo Hung បានក្លាយនិមិត្តរូបនៃតារាសម្ដែងភាពយន្តក្បាច់គុនហុងកុង អស់ពេលជាច្រើនឆ្នាំមកហើយ។ ត្បិតថាលោកមិនសូវបានសម្ដែងជាតួឯកក៏ពិតមែន ប៉ុន្តែភាពយន្តហុងកុងល្បីៗកាលពីមុន មិនដែលបាត់មុខលោកនោះទេ ហើយលោកក៏មានប្រជាប្រិយភាពមិនចាញ់តួឯកល្បីៗទៀតដូចជា លីលានជា ឈិនឡុង ឬកុំកុំ ប៉ុន្មានដែរ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាក្បាច់គុនរូបនេះ ហាក់មិនបានចូលរួមសម្ដែងទៀតនោះទេ ព្រោះវ័យជរា និងបញ្ហាសុខភាព ដែលវាធ្វើឱ្យលោកត្រូវប្រើរទេះរុញ និងឈើច្រត់ជានិច្ច។ មិនថាឧបសគ្គយ៉ាងនេះក្ដី Sammo Hung បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនក្នុងបេះដូងសាធារណៈជន ដោយនៅតែចូលរួមសកម្មភាពសិល្បៈ ក្នុងនាមជាអ្នកដឹកនាំរឿង និងផលិតករមួយរូប។

កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានចុះផ្សាយវីដេអូមួយ ដែលអ្នកសារព័ត៌មានសម្ភាសន៍ Sammo Hung លើគម្រោងភាពយន្ត ដែលលោកកំពុងធ្វើ។ គួរកត់សម្គាល់ថា ក្នុងវីដេអូនោះ លោកបានត្អូញត្អែអំពីតួសម្ដែងជំនាន់ក្រោយ ក្នុងនោះរួមមានការបង្ហាញខ្លួនរបស់កូនប្រុសរបស់លោក គឺតារាសម្ដែង Timmy Hung។

តារាជើងចាស់រូបនេះ និយាយចំៗថា ការសម្តែងរបស់កូនប្រុសលោកនៅមិនទាន់បង្ហាញពីអត្តចរិតរបស់តួប្រុសនៅឡើយ។ គេនៅស្ទើរកាយវិការ ជាពិសេសការបញ្ចេញអារម្មណ៍របស់តួ។ Sammo Hung ថា ជំនាន់របស់លោក តួត្រូវលះបង់ច្រើនណាស់ ធ្វើយ៉ាងបញ្ចូលខ្លួនឯងឱ្យក្លាយទៅជាតួពិតៗ ទើបទស្សនិកជន ដក់ជាប់នៅក្នុងអារម្មណ៍ ពេលបានទស្សនាហើយ។

ទន្ទឹមគ្នាដែរគេសម្គាល់ឃើញថា ទោះបីតារាហុងកុងរូបនេះ មានជំងឺជាប់ខ្លួន និងសុខភាពទ្រុឌទ្រោមយ៉ាងណាក្ដី លោកនៅតែជាតារាដែលមានបេះដូងស្រឡាញ់វិស័យសិល្បៈយ៉ាងជ្រាលជ្រៅ ដោយលោកនៅតែចូលរួមក្នុងការផលិត និងដឹកនាំភាពយន្ត ថ្វីបើមិនអាចសម្ដែងបានក៏ដោយ៕


ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


