ព័ត៌មានជាតិ
អាជ្ញាធរ និងមន្ត្រីសុខាភិបាលឃុំថ្មស ទទូចដល់ពលរដ្ឋមកចាក់វ៉ាក់សាំងដូសទី៤និងទី៥
កោះកុង ៖ មេឃុំ និងប្រធានមណ្ឌលសុខភាពឃុំថ្មស ស្រុកបូទុមសាគរ បន្តទទូចដល់ប្រជាពលរដ្ឋ និងកុមារមកចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ចាប់ពីដូសទី៤ដល់ទី៥ឱ្យបានគ្រប់ៗគ្នា ខណៈរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន២២នាក់កាលពីថ្ងៃទី១៧ ខែកក្កដា។

ភាពថមថយចំនួនប្រជាពលរដ្ឋ និងយុវជនមកចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤ និងដូសទី៥ នៅក្នុងមូលដ្ឋានឃុំថ្មសគួរឱ្យកត់សម្គាល់ បើធៀបនឹងកាលចាក់ដូសទី៣ ព្រោះតែឆក់ល្វែងពុំបារម្ភការឆ្លងរីករាលថ្មី។ នេះជាការបញ្ជាក់របស់លោក អិក គួន មេឃុំថ្មស កាលពីរសៀលថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២២។

ការមើលឃើញល្បឿនចាក់វ៉ាកសាំងយឺតបែបនេះ លោកមេឃុំថ្មស ស្នើទទូចដល់យុវជន ប្រជាពលរដ្ឋ និងអាណាព្យាបាលនាំកុមារ មកចូលរួមចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា ចៀសវាងការព្រងើយកន្តើយលែងខ្លាចជំងឺកូវីដ១៩។ ព្រោះវ៉ាក់សាំងជាអាវក្រោះដ៏រឹងប្រឆាំងកូវីដ ទើបធ្វើឱ្យសង្គមជាតិបើកចំហស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។
បើតាមលោក អិក គួន លោកនឹងបន្តការផ្សព្វផ្សាយអប់រំបន្ថែមដល់ពលរដ្ឋអំពីសារៈសំខាន់នៃការមកចាក់វ៉ាក់សាំង ដោយពលរដ្ឋមិនត្រូវភ្លេចខ្លួនបណ្តែបណ្តោយឱ្យកើតមានជំងឺនេះក្នុងសហគមន៍ឡើងវិញ។

ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែកក្កដា បានប្រកាសរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន២២នាក់ ក្នុងនោះមាន១៤នាក់ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស តែគ្មានអ្នកស្លាប់។
ដោយឡែកលោក អួន រុន ប្រធានមណ្ឌលសុខភាពឃុំថ្មស ឱ្យដឹងដែរថា ថ្ងៃធម្មតា មានយុវជន និងកុមារចាប់ពីអាយុ៣ឆ្នាំដល់១៨ឆ្នាំតែ៨ទៅ១០នាក់ទេបានមកណ្ឌលសុខភាពចាក់វ៉ាក់សាំង។ ក្រៅពីនេះដាក់កាលវិភាពទៅតាមវិទ្យាល័យ និងបឋមសិក្សាកំណត់ថ្ងៃមកចាក់បានចំនួនច្រើន។

លោកប្រធានមណ្ឌលសុខភាពឃុំថ្ម បន្ថែមដែរថា វ៉ាក់សាំងនេះហើយ ទើបធ្វើឱ្យសិស្សានុសិស្សទាំងពេលបានវិលចូលសាលារៀនវិញ។ ក្រៅពីអត្រាសិស្សានុសិស្សមកចាកវ៉ាក់សាំងជាលក្ខណៈក្នុង១ថ្ងៃមានកុមារអាយុ៣ដល់១៧ឆ្នាំតែ៨ទៅ១០នាក់ប៉ុណ្ណោះបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង។

នៅថ្ងៃទី១៨ ខែកក្ដដានេះដែរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏អំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ឬចាក់មិនទាន់គ្រប់ដូស សូមទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា តាមការកំណត់របស់គ្រូពេទ្យជំនាញ ដោយឥតគិតថ្លៃ នៅតាមទីតាំងដែលបានរៀបចំជូន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ