Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន៖ ទណ្ឌកម្មលោកខាងលិច មិនអាចទុករុស្ស៊ី ឲ្យនៅឯកោ បានឡើយ (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ី មិនអាចអភិវឌ្ឍតែម្នាក់ឯងក្នុងពិភពលោកបានឡើយ ប៉ុន្តែការទុករុស្ស៊ីឲ្យនៅឯកោ នឹងមិនកើតឡើងទេ ថ្វីបើមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ នេះបើតាមសម្តី លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី១៨ខែកក្កដា។

លោកពូទីនបាននិយាយថា “នៅក្នុងពិភពសម័យទំនើប វាមិនអាចទៅរួចនោះទេ ក្នុងការគ្រាន់តែគូសរង្វង់ជុំវិញអ្វីមួយហើយរុំព័ទ្ធវា”។

មេដឹកនាំរុស្ស៊ីរូបនេះបន្តបញ្ជាក់ថា ទីក្រុងមូស្គូនឹងមិនទាល់ច្រក ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការរឹតបន្តឹង ឬសូម្បីតែបិទទាំងស្រុងនូវការទទួលបាន ផលិតផលបច្ចេកវិទ្យាខ្ពស់នោះទេ។

“យើងនឹងមិនចុះចាញ់ ឬមានការភាន់ច្រឡំ នៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍន៍ឡើយ។ ពិតណាស់មិនមែនទេ។ ផ្ទុយទៅវិញ ទោះទទួលស្គាល់នូវការលំបាកដ៏ធំសម្បើមដែលយើងប្រឈមមុខក៏ដោយ យើងនឹងស្វែងរកដំណោះស្រាយថ្មីៗយ៉ាងសកម្ម ប្រើប្រាស់ទុនបម្រុងបច្ចេកវិទ្យាដែលមានស្រាប់របស់យើងប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍន៍ដល់ក្រុមហ៊ុនច្នៃប្រឌិតក្នុងស្រុក”។

ជាផ្នែកមួយនៃយន្តការអនុញ្ញាតឲ្យរុស្ស៊ី យកឈ្នះលើបញ្ហាដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម លោក ពូទីន បានចុះបញ្ជី ដាក់ដើមទុនឯកជននៅក្នុងក្រុមហ៊ុនរុស្ស៊ី និងកិច្ចខិតខំប្រឹងប្រែងបន្ថែម និងការគ្រប់គ្រងដល់គម្រោងបច្ចេកវិទ្យាខ្ពស់ៗ។

កាលពីដើមខែកក្កដា ប្រធានាធិបតីរុស្ស៊ីបានទទួលស្គាល់ថា ហានិភ័យជាច្រើនដែលបណ្តាលមកពីការដាក់ទណ្ឌកម្មនៅតែមាន ប៉ុន្តែបានគូសបញ្ជាក់ថា ការរឹតបន្តឹងរបស់លោកខាងលិច គឺជះឥទ្ធិពលដល់អ្នកដែលដាក់ទណ្ឌកម្មទៅវិញទេ។

សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងប្រឈមមុខនឹងការហក់ឡើងនៃអតិផរណា និងតម្លៃថាមពលកើនឡើងយ៉ាងគំហុក បន្ទាប់ពីមានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ EU ឯកភាពផ្តល់ជំនួយយោធា ក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារទៀត ដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម